banner1
«ធនាគារជាតិនៃកម្ពុជា៖ អ្នកផ្តល់ប្រាក់កម្ចីក្រៅផ្លូវការ មិនគួរធ្វើឱ្យខូចឧស្សាហកម្មទាំងអស់ឡើយ»

 22-តុសា-2020

ផ្សាយ៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ឧស្សាហកម្មមីក្រូហិរញ្ញវត្ថុ មិនត្រូវទទួលខុសត្រូវចំពោះមីក្រូឥណទានមិនមានច្បាប់ទម្លាប់មួយចំនួន ដែលកំពុងជំរុញឱ្យប្រជាជន ជំពាក់បំណុលកាន់តែច្រើននោះទេ។ លោកជំទាវ ជា សិរី អគ្គនាយកធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖ «វាជារឿងអយុត្តិធម៌ក្នុងការស្តីបន្ទោសអ្វីៗទាំងអស់លើឧស្សាហកម្មមីក្រូហិរញ្ញវត្ថុ។ កិច្ចខិតខំប្រឹងប្រែងជាច្រើន កំពុងត្រូវបានដាក់ចេញពីវិស័យផ្លូវការ ពាក់ព័ន្ធនឹងការអប់រំ និងព័ត៌មាន។ ប្រជាជនមានជំនឿថា អ្នកដែលផ្តល់មីក្រូឥណទាន គឺសុទ្ធតែស្ថិតនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុដែលមានច្បាប់ទម្លាប់ត្រឹមត្រូវ ហើយនេះមិនមែនជាការពិតទេ។ អ្នកមិនអាចដាក់បន្ទុកទាំងអស់នៅក្រោមឆ័ត្រតែមួយនោះទេ។»

គួរបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាអ្នកផ្តល់សេវាហិរញ្ញវត្ថុដ៏សំខាន់ នៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមជាច្រើន នៅតែកើតមានក្នុងឧស្សាហកម្មនេះ រួមមាន៖ បញ្ហាពាក់ព័ន្ធនឹងមូលនិធិខាងក្រៅ (external funding), បទប្បញ្ញត្តិហិរញ្ញវត្ថុ, ការទទួលបានឥណទាន និងសញ្ញានៃប្រាក់កម្ចីមិនដំណើរការ (non-performing loans)។ លើសពីនេះទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អង្គការក្រៅរដ្ឋាភិបាល បានបោះពុម្ពផ្សាយរបាយការណ៍ជាច្រើនអំពីការរីកចម្រើនប្រកបដោយគ្រោះថ្នាក់នៃវិស័យនេះ និងការដែលប្រជាជនមិនត្រូវបានអប់រំលើចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះ។

ទិន្នន័យឧស្សាហកម្មមីក្រូហិរញ្ញវត្ថុ នៅក្នុងឆ្នាំ២០១៩ បានបង្ហាញថា ការផ្តល់ប្រាក់កម្ចី មានកំណើនលឿនបំផុត ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលកំពុងផ្តល់កម្ចីថ្មី និងកាន់តែច្រើនជាងមុនដល់ប្រជាជនដែលមិនទាន់បានសងកម្ចីមុននៅឡើយ។ ដោយបច្ចុប្បន្នដីត្រូវបានប្រើប្រាស់ជាវត្ថុបញ្ចាំ កសិករដែលមិនអាចទូទាត់សងកម្ចីបាន ប្រឈមនឹងហានិភ័យនៃការបាត់បង់ដីធ្លីរបស់ពួកគេ។ ជាងនេះទៅទៀត អ្នកខ្ចីដែលមានបញ្ហាទូទាត់សងកម្ចី ជារឿយៗគឺងាកទៅរកអ្នកផ្តល់កម្ចីក្រៅផ្លូវការ ដែលផ្តល់កម្ចីភ្លាមៗ ក្នុងអត្រាការប្រាក់ខ្ពស់រហូតដល់ ៥០ ភាគរយ។ ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជា បានសង្កត់ធ្ងន់ថា ការអប់រំគឺជាគន្លឹះក្នុងការបញ្ឈប់បញ្ហានេះ។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានខ្មែរថាម https://www.khmertimeskh.com/50771437/nbc-informal-lenders-shouldnt-tarnish-all-industry/


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា