ចេញផ្សាយថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០
យោងតាមលទ្ធផល នៃការនាំចេញកសិផល ដែលផ្សាព្វផ្សាយដោយរដ្ឋមន្ត្រីក្រសួងកសិកម្មគឺក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង៥.៨ លានតោន ទៅទីផ្សារអន្តរជាតិ។ ផលិតផលសំខាន់ៗ ដែលត្រូវបាននាំចេញរួមមាន៖ អង្ករចំនួន៤៨ម៉ឺនតោន, មានកំណើន ២២ភាគរយ ធៀបនឹងរយៈពេលដូចគ្នា និងបាននាំចេញទៅកាន់ ៦០ប្រទេស។ សម្រាប់ស្រូវ ចំនួន១លានតោន ថយចុះ១៧% ធៀបនឹងរយៈពេលដូចគ្នា ដែលនាំចេញទៅប្រទេសវៀតណាម (ក្រៅផ្លូវការ)។ គ្រាប់ស្វាយចន្ទី ចំនួន២០ម៉ឺនតោន, គ្រាប់ពោត ចំនួន១៩ម៉ឺនតោន, ចេកស្រស់ចំនួន២៣ម៉ឺនតោន, ក្រូចថ្លុងចំនួនជាង១ម៉ឺនតោន, ស្វាយស្រង់ និងដំណាប់ស្វាយ ជាង៦ម៉ឺនតោន, ដំឡូងមីស្រស់ ដំឡូងមីក្រៀម និងម្សៅដំឡូងមី សរុបជាង២លានតោន។ ម្រេចចំនួន ៤ពាន់តោន និងម្ទេសស្រស់ និងម្ទសក្រៀមជាង៥ម៉ឺនតោន។ ក្រៅពីនេះ កម្ពុជា ក៏បាននាំចេញផលិតផលបន្លែប្រមាណ ៨៧តោនដែរ ទៅកាន់ទីផ្សារប្រទេសបារាំង, ឆេក និងប្រទេសហូឡង់។ ដកស្រង់ដោយ៖ ការិ.ស្រាវជ្រាវកិច្ចការបរិស្ថាន ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានថ្មីៗ https://thmeythmey.com/?page=detail&id=96169
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com