banner1
«ឧស្សាហកម្មរថយន្តធ្លាក់ចុះ ៣០ ភាគរយ ដោយសារតែកម្លាំងទិញធ្លាក់ចុះ»

 22-តុសា-2020

ចុះផ្សាយ៖ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០

អាជីវកម្មរថយន្តនៅកម្ពុជា ត្រូវបានមើលឃើញថាមានការធ្លាក់ចុះ ទាំងការលក់ និងការនាំចូល ប្រមាណ ៣០ ភាគយ ដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ-១៩។ តួលេខពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា វិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យការនាំចូលរថយន្តមកកម្ពុជា ធ្លាក់ចុះប្រមាណជាង ១៣ ពាន់គ្រឿង បើប្រៀបធៀបនឹងរយៈពេល ៦ ខែដំបូង ក្នុងឆ្នាំ២០១៩។ គួរបញ្ជាក់ថា ក្នុងរយៈពេល ៦ ខែដំបូង នៃឆ្នាំ២០២០ ការនាំចូលយានយន្ត មានចំនួនត្រឹមតែប្រមាណ ៣៥,៨០៧ គ្រឿង បើប្រៀបធៀបនឹងរយៈពេលដូចគ្នានេះ ក្នុងឆ្នាំ២០១៩ គឺមានចំនួនរហូតដល់ ៤៨,៨៩២ គ្រឿង។

ទន្ទឹមនឹងនេះដែរ ប្រាក់ចំណូលពីការនាំចូលយានយន្ត និងគ្រឿងម៉ាស៊ីន ដែលមានចំនួនប្រមាណ ៤២.៤ ភាគរយ នៃប្រាក់ចំណូលពីការនាំចូលសរុប ក៏បានធ្លាក់ចុះមកត្រឹម ៣១.៥  ភាគរយ ក្នុងឆមាសទី១ ឆ្នាំ២០២០។ លើសពីនេះ កម្ពុជាបានប្រមូលពន្ធគយ និងអាករ ចំនួនជាងប្រមាណ ១.២ ប៊ីលានដុល្លារអាមេរិក ក្នុងរយៈពេល ៦ ខែដំបូងនេះ ដែលធ្លាក់ចុះប្រមាណ ២២ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩។ ដកស្រង់ដោយ៖ ការិ.ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានខ្មែរថាម https://www.khmertimeskh.com/50770579/car-industry-slumps-by-30-as-purchasing-power-wanes/


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា