ចុះផ្សាយ៖ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០
ពាណិជ្ជកម្មទ្វេភាគីរវាងជប៉ុន និងកម្ពុជា បានធ្លាក់ចុះប្រមាណ ៧.៤២ ភាគរយ មកនៅត្រឹម ១.៣៤៦ ប៊ីលានដុល្លារអាមេរិក ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២០ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានេះ នៅក្នុងឆ្នាំ២០១៩ នេះបើយោងតាមស្ថិតិដែលចេញផ្សាយដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Japan External Trade Organization ហៅកាត់ថា JETRO)។
ក្នុងន័យនេះ ការនាំចេញរបស់កម្ពុជាទៅជប៉ុន បានធ្លាក់ចុះប្រមាណ ៥.៣ ភាគរយ ខណៈការនាំចូលពីប្រទេសជប៉ុនមកវិញ ក៏បានធ្លាក់ចុះប្រមាណ ១៤.២ ភាគរយ។ យោងតាមក្រសួងពាណិជ្ជកម្ម ផលិតផលសក្តានុពលសម្រាប់នាំចេញពីកម្ពុជាទៅជប៉ុន រួមមាន៖ សម្លៀកបំពាក់, ស្បែកជើង និងគ្រឿងអេឡិចត្រូនិច។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានខ្មែរថាម https://www.khmertimeskh.com/50770683/two-way-cambodia-japan-trade-dips-by-7-42-percent/
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com