banner1
«ភាពមិនប្រាកដប្រជា នៅតែមានចំពោះទស្សនវិស័យសេដ្ឋកិច្ច»

 1-តុសា-2020

ចុះផ្សាយ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

ធនាគារពិភពលោក បានព្យាករណ៍ពីការធ្លាក់ចុះយ៉ាងខ្លាំង ប្រមាណ ២ ភាគរយ នៃសេដ្ឋកិច្ចនៅក្នុងឆ្នាំនេះ ដោយបន្ថែមថា ទស្សនវិស័យសេដ្ឋកិច្ចដែលមិនអំណោយផលរបស់កម្ពុជា ជាមួយនឹងការរំខានដល់ការងារ និងប្រាក់ចំណូលគ្រួសារទាប មានន័យថា ភាពក្រីក្រអាចនឹងមានការកើនឡើង។ ធនាគារបានបន្ថែមថា «ភាពមិនប្រាកដប្រជា» គឺនៅតែមានសម្រាប់ទស្សនវិស័យនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា រួមបញ្ចូលទាំងហានិភ័យនៃការធ្លាក់ចុះ ដូចជា៖ ការរីករាលដាលនៃជំងឺកូវីដ-១៩, ការធ្លាក់ចុះយ៉ាងខ្លាំងនៃការមកដល់របស់ភ្ញៀវទេសចរ ក៏ដូចជាការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្ម និងការគាំពារនិយមជាសកល។

ធនាគារពិភពលោក បានលើកឡើងថា «សេដ្ឋកិច្ចរបស់កម្ពុជា និងកត្តាជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់ ដូចជា៖ សំណង់, ទេសចរណ៍ និងការនាំចេញទំនិញ នៅតែបន្តរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយវិបត្តិជំងឺកូវីដ-១៩»។ ធនាគារបន្តទៀតថា «សេដ្ឋកិច្ចត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះជាអវិជ្ជមានប្រមាណ ២ ភាគរយ នៅក្នុងឆ្នាំ២០២០ ដែលជាការធ្លាក់ចុះខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រនាពេលថ្មីៗនេះរបស់កម្ពុជា ដោយផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខុមាលភាពគ្រួសារ និងអាចបង្កើនភាពក្រីក្រ»។

យ៉ាងណាមិញ ធនាគារពិភពលោក បានកត់សម្គាល់ថា តម្រូវការក្នុងស្រុករបស់កម្ពុជា បានវិលត្រឡប់ទៅរកស្ថានភាពល្អវិញជាបណ្តើរៗ ហើយក៏មានទស្សនវិស័យល្អជាមួយនឹងការចរចាពាណិជ្ជកម្មទ្វេភាគីនាពេលបច្ចុប្បន្ន។ ក្នុងន័យនេះ កំណើនសេដ្ឋកិច្ច ត្រូវបានព្យាករណ៍ថាមានចំនួនប្រមាណ ៤.៣ ភាគរយ នៅក្នុងឆ្នាំ២០២១ និង ៥.២ ភាគរយ នៅក្នុងឆ្នាំ២០២២។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច ប្រភពព័តមាន៖ គេហទំព័រសារព័ត៌មានខ្មែរថាម https://www.khmertimeskh.com/50767885/uncertainty-remains-over-economic-outlook/


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 138
ឯកសារពិគ្រោះ : 495
ឯកសារច្បាប់ : 168
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា