២៩ កញ្ញា ២០២០
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងរកចំនួនសំណង់ខុសច្បាប់នៅភ្នំពេញ និងទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីគ្រប់គ្រង និងបញ្ចប់សំណង់គ្មានច្បាប់មិនឱ្យបន្តមានទៀត។ អគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី ២៥ ខែកញ្ញា ដោយតម្រូវឱ្យម្ចាស់សំណង់បណ្តុំលំនៅឋាន អគារស្នាក់នៅ ផ្ទះសំណាក់នានាដែលគ្មានលិខិតអនុញ្ញាតសាងសង់ និងលិខិតបើកបិទការដ្ឋានត្រូវសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់។ សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានសំណង់កាលពីថ្ងៃទី ២៥ ខែកញ្ញា បញ្ចាក់ថា ម្ចាស់សំណង់ទាំងអស់ដែលគ្មានលិខិតអនុញ្ញាតសាងសង់ លិខិតបើក និងបិទការដ្ឋានដែលបានសាងសង់រួចមុនថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ត្រូវមកដាក់ពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់ពីអាជ្ញាធរមានសមត្ថកិច្ច។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានភ្នំពេញប៉ុស្តិ៍ https://www.postkhmer.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7/%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%9F%E1%9E%BD%E1%9E%84%E1%9E%9A%E1%9F%80%E1%9E%94%E1%9E%85%E1%9F%86%E1%9E%8A%E1%9F%82%E1%9E%93%E1%9E%8A%E1%9E%B8-%E1%9E%80%E1%9F%86%E1%9E%8E%E1%9E%8F%E1%9F%8B%E1%9E%B2%E1%9F%92%E1%9E%99%E1%9E%98%E1%9F%92%E1%9E%85%E1%9E%B6%E1%9E%9F%E1%9F%8B%E1%9E%9F%E1%9F%86%E1%9E%8E%E1%9E%84%E1%9F%8B%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%BC%E1%9E%9C%E1%9E%9F%E1%9E%BB%E1%9F%86%E1%9E%9C%E1%9E%B7%E1%9E%89%E1%9F%92%E1%9E%89%E1%9E%B6%E1%9E%94%E1%9E%93%E1%9E%94%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%BE%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9F%8B%E1%9E%9F%E1%9F%86%E1%9E%8E%E1%9E%84%E1%9F%8B
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com