banner1
«ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុប បានកាត់បន្ថយតម្លៃ ដើម្បីទាក់ទាញអ្នកដំណើរ»

 29-កញ្ញា-2020

ចុះផ្សាយ៖ ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០

ជាមួយនឹងវិបត្តិជំងឺកូវីដ-១៩ ដែលបានបង្កភាពតានតឹងដល់ការធ្វើដំណើរ ក្រុមហ៊ុន អាកាសចរណ៍អឺរ៉ុប កំពុងកាត់បន្ថយតម្លៃ ដើម្បីទាក់ទាញអ្នកដំណើរ និងបំពេញយន្តហោះដែលកំពុងនៅហោះហើរ។ យោងតាម Eurocontrol អង្គការសម្របសម្រួលចរាចរណ៍តាមផ្លូវអាកាសនៅអឺរ៉ុប បានឱ្យដឹងថា ចរាចរណ៍តាមផ្លូវអាកាសបានធ្លាក់ចុះ ក្នុងរយៈពេល ២ ឬ ៣ សប្តាហ៍កន្លងមកនេះ ហើយឥឡូវនេះគឺមានចំនួនប្រមាណ ៥៤ ភាគរយ ទាបជាងកម្រិតកាលពីឆ្នាំមុន។ Eurocontrol កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការងើបឡើងវិញ សម្រាប់វិស័យនេះ។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍បានកាត់បន្ថយថ្លៃសំបុត្រធ្វើដំណើរពីចក្រភពអង់គ្លេស, បារាំង, អាល្លឺម៉ង់, និងហូឡង់ ទៅកាន់គោលដៅនៅអឺរ៉ុបភាគខាងត្បូង ចំនួន ១៥ ភាគរយ នៅក្នុងខែសីហា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមក្រុមហ៊ុន Forward-Keys ដែលជាក្រុមហ៊ុនវិភាគទីផ្សារទេសចរណ៍។

លោក Oliver Ponti អនុប្រធានក្រុមហ៊ុន Forward-Keys បានលើកឡើងថា ក្រុមហ៊ុន អាកាសចរណ៍កំពុងឆ្លើយតបទៅនឹងការធ្លាក់ចុះនៃតម្រូវការធ្វើដំណើរ «ជាមួយនឹងឧបករណ៍ ដែលពួកគេមាននៅក្នុងដៃ គឺការកាត់បន្ថយចំណុះ និងការផ្តល់ជូននូវការបញ្ចុះតម្លៃ ប៉ុន្តែពួកគេមិនអាចគ្រប់គ្រងលើការវិវត្តនៃជំងឺរាតត្បាត និងគោលនយោបាយ ស្តីពី ការរឹតត្បិតលើការធ្វើដំណើរបានឡើយ»។ លោកបន្ថែមទៀតថា «ប្រសិទ្ធភាពនៃការបញ្ចុះតម្លៃ គឺមានកម្រិត ជាពិសេសនៅពេលដែលអតិថិជន នៅតែព្រួយបារម្ភអំពីផែនការធ្វើដំណើររបស់ពួកគេ ដែលអាចនឹងត្រូវបានរំខាន និងការទទួលបានសំណងភ្លាមៗ ក្នុងករណីមានការលុបចោល»។ ដកស្រង់ដោយ៖ ការិ.ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានខ្មែរថាម https://www.khmertimeskh.com/50767290/european-airlines-cutting-fares-to-woo-back-lost-passengers/


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា