banner1
«សេដ្ឋវិទូធនាគារ ADB៖ កម្ពុជានៅមានលទ្ធភាពខ្ពស់ក្នុងការខ្ចីបំណុលបន្ថែម»

 29-កញ្ញា-2020

ចុះផ្សាយ៖ ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២០

ក្រុមសេដ្ឋវិទូ​ធនាគារអភិវឌ្ឍន៍អាស៊ី  (ADB) បានបញ្ជាក់ថា កម្ពុជានៅមានលទ្ធភាពខ្ពស់ ក្នុងការខ្ចីបំណុលបន្ថែមទៀត ដោយសារបំណុលសាធារណៈរបស់ប្រទេសនេះ នៅមានកម្រិត ទាបជាងប្រទេសដទៃទៀត រហូតដល់ប្រមាណ ៣០ ភាគរយ។ យ៉ាងណាមិញ រាជរដ្ឋាភិបាល ក៏នៅតែត្រូវបន្តតាមដានកម្រិតបំណុលសាធារណៈ ឱ្យបានទៀងទាត់ ដើម្បីធានាស្ថិរភាពម៉ាក្រូ ហិរញ្ញវត្ថុ។ គួរបញ្ជាក់ថា កម្រិតបំណុលដ៏ទាបនេះ គឺដោយសារតែកម្ពុជាបន្តទាក់ទាញ ការវិនិយោគផ្ទាល់ពីបរទេស រួមបញ្ចូលទាំងការជំរុញការវិនិយោគ នៅក្នុងវិស័យឯកជន ផងដែរ។

គិតត្រឹមចុងឆ្នាំ២០១៩ បំណុលសាធារណៈក្រៅប្រទេសរបស់កម្ពុជា ធៀបនឹងផលិតផល ក្នុងស្រុកសរុប (ផ.ស.ស.) មានចំនួនត្រឹមតែ ២១ ភាគរយប៉ុណ្ណោះ នេះបើយោងតាម របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កម្ពុជាគឺអាចខ្ចីបានរហូតដល់ទៅ ៤០ ភាគរយ នៃផ.ស.ស.។ ក្នុងន័យនេះ ស្ថានភាពបំណុលរបស់កម្ពុជា គឺមានចីរភាព រួមជាមួយនឹងកម្រិតហានិភ័យទាប។ ដកស្រង់ដោយ៖ ការិ.ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មាន Cambonomist https://cambonomist.com/news/adb-economists-cambodia-have-potential-for-borrow-more-loan/


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 140
ឯកសារពិគ្រោះ : 511
ឯកសារច្បាប់ : 170
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា