ចុះផ្សាយថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០
ការនាំចេញផលិតផលកសិកម្មពីប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជាង ៣ លានតោន ត្រឹមពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២០។ គិតត្រឹមថ្ងៃទី ១១ ខែកញ្ញា កម្ពុជាបាននាំចេញផលិតផលកសិកម្មសម្រេចបានចំនួន ៣ ០៣៩ ០៣០ តោន ដែលមានភាពប្រកៀកប្រកិតគ្នានឹងរយៈពេល៩ខែ ពេញនៃឆ្នាំ២០១៩ ដែលមានចំនួន ៣ ០៦៥ ៥៥៥ តោន។ ការនាំចេញអង្ករសម្រេចបាន ៤៦៣ ៨០៥ តោន ដំឡូងមីស្រស់ ចំណិតដំឡូងមីក្រៀម និងម្សៅដំឡូងមីជាង ១,៧ លានតោន គ្រាប់ស្វាយចន្ទី ២០២ ២០៧តោន ចេកអំបូងលឿងស្រស់ ២១៣ ៤៨៦ តោន ស្វាយស្រស់ និងដំណាប់ស្វាយ ៥៦ ៥៩០តោន ម្រេច៣ ៩៥៩ តោន ដូងប្រេង៤១ ៩៧០ តោន ថ្នាំជក់៥ ៣៧៦ តោន។ ការនាំចេញគ្រាប់សណ្តែកបាយសម្រេចបាន ៣ ៨៧៦តោន គ្រាប់ពោត ១៩៣ ៦៦០តោន បន្លែ៨៤តោន ដំឡូងជ្វា២ ៨៦៥តោន ម្ទេសស្រស់ និងម្ទេសក្រៀម ៥២ ៦២១ តោន ក្រូចត្លុង ១៥ ១៥០ តោន និងផលិតផលផ្សេងៗទៀតចំនួន៥៥ ៤២០ តោន។ ប្រទេសកម្ពុជាបាននាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិមានតម្លៃ ១ ៥០០ លានដុល្លារ កាលពីឆ្នាំ២០១៩ កើនពីជិត ១ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៣។ យោងតាមទិន្នន័យពីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទប្រទេសកម្ពុជាបានចេញផលិតផលកសិកម្មចំនួន ៦១ មុខទៅ ៥៩ ប្រទេស ដោយអង្ករជាផលិតផលលេចធ្លោក្នុងការនាំចេញទៅទីផ្សារអន្តរជាតិ។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានភ្នំពេញប៉ុស្តិ៍ https://www.postkhmer.com/%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85/%E1%9E%80%E1%9E%98%E1%9F%92%E1%9E%96%E1%9E%BB%E1%9E%87%E1%9E%B6%E1%9E%93%E1%9E%B6%E1%9F%86%E1%9E%85%E1%9F%81%E1%9E%89%E1%9E%80%E1%9E%9F%E1%9E%B7%E1%9E%80%E1%9E%98%E1%9F%92%E1%9E%98%E1%9E%87%E1%9E%B6%E1%9E%84-%E1%9F%A3-%E1%9E%9B%E1%9E%B6%E1%9E%93%E1%9E%8F%E1%9F%84%E1%9E%93
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com