ចុះផ្សាយថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី ១២៧,៨ លានដុល្លារ ដើម្បីជួយពង្រីក បណ្តាញបញ្ជូនថាមពលអគ្គិសនីនៅកម្ពុជា ខណៈវិស័យនេះកំពុងមានដំណើរការល្អក្នុងការពង្រីកការផលិតថាមពលអគ្គិសនីក្នុងតម្លៃទាប។ ប្រាក់កម្ចីនេះនឹងជួយគាំទ្រការកសាងបណ្តាញបញ្ជូន និងអនុស្ថានីយអគ្គិសនីនៅក្រុងភ្នំពេញ និងខេត្តចំនួន៣ ដើម្បីទទួលបានការផ្គត់ផ្គង់ថាមពលអគ្គិសនីប្រកបដោយស្ថិរភាព និងអាចទុកចិត្តបាន។ គម្រោងនេះក៏នឹងសាកល្បងប្រព័ន្ធផ្ទុកថាមពលដើរដោយអាគុយខ្នាតធំដំបូងគេបង្អស់នៅកម្ពុជា ដោយប្រើប្រាស់ថវិកាចំនួន ៦,៧ លានដុល្លារ។ ក្នុងនោះរាប់បញ្ចូលទាំង ៤,៧ លានដុល្លារពីមូលនិធិអាកាសធាតុជាយុទ្ធសាស្ត្រ (Strategic Climate Fund) នៃការពង្រីកការអនុវត្តកម្មវិធីថាមពលកកើតឡើងវិញនៅក្នុងប្រទេសដែលមានចំណូលទាប និងថវិកា ២ លានដុល្លារពីមូលនិធិថាមពលស្អាត (Clean Energy Fund) នៃគម្រោងដៃគូហិរញ្ញប្បទានសម្រាប់ថាមពលស្អាត (Clean Energy Financing Partnership Facility) ដែលមូលនិធិទាំង ២ នេះត្រូវគ្រប់គ្រងដោយ ADB។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានភ្នំពេញប៉ុស្តិ៍ https://www.postkhmer.com/%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85/adb-%E1%9E%A2%E1%9E%93%E1%9E%BB%E1%9E%98%E1%9F%90%E1%9E%8F%E1%9E%80%E1%9E%98%E1%9F%92%E1%9E%85%E1%9E%B8%E1%9E%87%E1%9E%B7%E1%9E%8F-%E1%9F%A1%E1%9F%A2%E1%9F%A8-%E1%9E%9B%E1%9E%B6%E1%9E%93-%E1%9E%87%E1%9E%BD%E1%9E%99%E1%9E%8A%E1%9E%9B%E1%9F%8B%E1%9E%9C%E1%9E%B7%E1%9E%9F%E1%9F%90%E1%9E%99%E1%9E%90%E1%9E%B6%E1%9E%98%E1%9E%96%E1%9E%9B
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com