ចុះផ្សាយថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០
រដ្ឋាភិបាលអាល្លឺម៉ង់បានផ្តល់ឧបករណ៍ដែលមានតំលៃ០,៦ លានដុល្លារអាមេរិកដើម្បីគាំទ្រដល់កម្មវិធីសាកល្បងរបស់គណៈកម្មការទន្លេមេគង្គស្តីពីការត្រួតពិនិត្យផលប៉ះពាល់នៃទំនប់ទឹកចំនួន២។ ពិធីប្រគល់ឧបករណ៍ទាំងនេះនៅទីក្រុងវៀងចន្ទន៍មានការចូលរួមដោយ ឯកអគ្គ រដ្ឋទូតអាល្លឺម៉ង់ប្រចាំប្រទេសឡាវ បុគ្គលិកស្ថានទូតអាឡឺម៉ង់ លេខាធិការនៃគណៈកម្មការទន្លេមេគង្គ និងអគ្គលេខាធិការនៃគណៈកម្មាធិការជាតិទន្លេមេគង្គឡាវ។ គ្រឿងបរិក្ខារទាំងនោះរួមមាន៖ ឧបករណ៍ត្រួតពិនិត្យដីល្បាប់ មីក្រូទស្សន៍ កម្មវិធីពិនិត្យគុណភាពទឹក ឧបករណ៍វាស់ស្លែ ទូក នុយ និងអន្ទាក់ចាប់ត្រី រួមនិងឧបករណ៍GPS។ ប្រទេសអាឡឺម៉ង់គឺជាដៃគូផ្តល់មូលនិធិតាមបែបប្រពៃណីរបស់គណៈកម្មការទន្លេមេគង្គចាប់តាំងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥។ ការអភិវឌ្ឍវារីអគ្គិសនីនេះ ក៏មានបញ្ហាប្រឈមផងដែរទាក់ទងនឹងផលប៉ះពាល់ឆ្លងដែនយ៉ាងធ្ងន់ធ្ងរទៅលើបរិស្ថាន និងសុខុមាល ភាពសេដ្ឋកិច្ចសង្គមរបស់ប្រជាជន។ អគ្គលេខា ធិការបាននិយាយថា៖ «យើងគាំទ្រគណៈកម្មការទន្លេមេគង្គក្នុងការត្រួតពិនិត្យផលប៉ះពាល់ពីទំនប់វារីអគ្គិសនី Xayaburi និង Don Sahong ហើយយើងក៏បានផ្តល់យោបល់ដល់រដ្ឋាភិបាលទាំងបួននូវវិធានការណ៍ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថានឆ្លងកាត់ព្រំដែនផងដែរ»។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានខ្មែរថាម https://www.khmertimeskh.com/50764434/%E1%9E%9A%E1%9E%8A%E1%9E%8B%E1%9E%97%E1%9E%94%E1%9E%9B%E1%9E%A2%E1%9E%9B%E1%9E%9B%E1%9E%98%E1%9E%84/
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com