ចុះផ្សាយថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យលោកស្រី Portia Clare Stratton ប្រធានគម្រោងសកម្មភាពមីន នៃជំនួយប្រជាជនន័រវេស្ស (Norwegian People’s Aid-NPA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើវិស័យសកម្មភាពមីននៅកម្ពុជា។ លោកស្រី Portia Stratton បានបង្ហាញអំពីការតាំងចិត្តរបស់ រាជរដ្ឋាភិបាល និងប្រជាជនន័រវេស្ស តាមរយៈអង្គការ NPA នឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា គ្មានមីននៅឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមគាំទ្រពីបណ្តាប្រទេសជាមិត្ត ម្ចាស់ជំនួយ និងដៃគូ ក្នុងនោះក៏មានប្រទេសន័រវេស្សផងដែរ បានសម្រេចនូវសមិទ្ធផល យ៉ាងច្រើនគួរជាទីមោទនៈ លើវិស័យបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា។ អង្គការNPA បានចូលរួមការងារសកម្មភាពមីននៅកម្ពុជា អស់រយៈពេលជាងទស្សវត្សរ៍ ក្នុងនោះរួមមានការបោសសម្អាតមីននិងគ្រាប់បែក ចង្កោម ការលើកកម្ពស់សមត្ថភាពថ្នាក់ជាតិ និងការបង្ហាត់សុនខហិតមីននៅកម្ពុជាផងដែរ។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានហ្រ្វេសញូ (Fresh News) https://freshnewsasia.com/index.php/en/localnews/171318-2020-09-21-05-16-30.html
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com