banner1
សារធាតុគីមីជាង១សែន៣ម៉ឺនប្រភេទ ត្រូវបានផលិត និងចរាចរណ៍នៅលើទីផ្សារពិភពលោក

 26-កញ្ញា-2020

ចុះផ្សាយថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០

ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការពង្រឹងស្ថាប័នសម្រាប់ប្រសិទ្ធភាពលើការសម្របសម្រួលបំពេញកាតព្វកិច្ចជាភាគីនៃអនុសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងការគ្រប់គ្រងសារធាតុគីមីគ្រោះថ្នាក់ និងសំណល់គ្រោះថ្នាក់» នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានថ្លែងឲ្យដឹងថា តាមការសិក្សាបានបង្ហាញថា សារធាតុគីមីជាង១៣០០០០ប្រភេទ ត្រូវបានផលិត និងចរាចរណ៍នៅលើទីផ្សារពិភពលោក សម្រាប់បម្រើនៅក្នុងវិស័យជាច្រើន។ ក្នុងចំណោមសារធាតុគីមីទាំងនោះ មានចំនួនតិចតួចប៉ុណ្ណោះ ដែលបានដាក់ស្លាកសញ្ញាត្រឹមត្រូវ បានសិក្សាអំពីផលប៉ះពាល់ និងដឹងអំពីប្រភពនៃការធ្វើចរាចរណ៍។ ការប្រើប្រាស់ ឬការស្តុកទុកសារធាតុគីមី និងការបោះចោលសំណល់ មិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស នឹងបង្កផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងសុខភាពសាធារណៈ ដូចជា ការធ្វើឲ្យខូចគុណភាពដី ការបំពុលទឹក និងខ្យល់ ព្រមទាំងការបង្កឲ្យកើតមានជំងឺរ៉ាំរ៉ៃ ជំងឺមហារីក ការប៉ះពាល់ដល់ការបង្កកំណើត ឬការលូតលាស់របស់ទារក។ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ គឺតម្រូវឲ្យមានកិច្ចសហការពីគ្រប់ភាគីតាមរយៈការអនុវត្តអនុសញ្ញាអន្តរជាតិ និងវិធានការថ្នាក់ជាតិ។ ជាមួយគ្នានេះ ជំរុញឲ្យមានការយកចិត្តទុកដាក់ក្នុងការទុកដាក់ និងការប្រើប្រាស់សារធាតុគីមីឲ្យបានត្រឹមត្រូវ ក៏ដូចជាការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងសហគមន៍ អំពីការប្រើប្រាស់សារធាតុគីមីផងដែរ។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  ប្រភពព័ត៌មាន៖ គេហទំព័រផ្លូវការក្រសួងបរិស្ថាន https://www.moe.gov.kh/index/24968


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 140
ឯកសារពិគ្រោះ : 511
ឯកសារច្បាប់ : 170
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា