ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០
គណៈកម្មាធិការជាតិបណ្តុះបណ្តាល (NTB) នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ បានផ្តល់យោបល់ឯកភាពអនុម័តយល់ព្រមលើកញ្ចប់ស្តង់ដាបណ្តុះបណ្តាល ៦វិស័យ និងលិខិតបទដ្ឋានគតិយុត្តដែលបានអភិវឌ្ឍក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។
កញ្ចប់ស្តង់ដាបណ្តុះបណ្តាលលើ ៦ វិស័យនោះ មានមុខរបរចំនួន ៣៣ មុខ ចាប់ពីកម្រិត ១ ដល់កម្រិត ៥ នៃក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (CQF) ក្នុងនោះមានវិស័យសំណង់មាន ៨ មុខរបរ វិស័យមេកានិក (អនុវិស័យរថយន្ត) មាន ៧ មុខរបរ វិស័យអគ្គិសនី និងថាមពលមាន ៥ មុខរបរ វិស័យធុរកិច្ច និងព័ត៌មានវិទ្យាមាន ៤ មុខរបរ វិស័យកម្មន្តសាលមាន ៧ មុខរបរ វិស័យបរិក្ខារត្រជាក់ និងកម្ដៅមាន ២ មុខរបរ និងកញ្ចប់ស្តង់ដាបណ្តុះបណ្តាលអ្នកវាយតម្លៃសមត្ថភាពកម្រិត ១។
ការងារនេះគឺសម្រាប់គាំទ្រដល់ការអនុវត្តក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (CQF) ឱ្យផ្សារភ្ជាប់ទៅនឹងក្របខ័ណ្ឌគុណវុឌ្ឍិយោងអាស៊ាន (AQRF) ក៏ដូចជាការគាំទ្រប្រព័ន្ធវាយតម្លៃផ្អែកលើសមត្ថភាព និងការផ្តល់គុណវុឌ្ឍិសម្រាប់កម្ពុជា (CBACS) ដើម្បីលើកកម្ពស់ និងជំរុញការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គមសេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ននេះ។ ដកស្រង់ដោយ៖ ការិ.ស្រាវជ្រាវកិច្ចការសង្គម ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានហ្វ្រេសញូ (Fresh News) http://www.freshnewsasia.com/index.php/en/localnews/171406-2020-09-22-05-32-44.html
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com