ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២០
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន តាមប្រព័ន្ធវីដេអូ ដែលបានរៀបចំឡើងដោយសាធារណៈរដ្ឋសង្គមនិយមវៀតណាម ក្នុងអាណត្តិជាប្រធានប្តូរវេនអាស៊ាន។ អង្គសន្និសីទ បានពិភាក្សា លើប្រធានបទ ពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្ស និងធ្វើឱ្យធនធានមនុស្សអាស៊ាន មានការត្រៀមខ្លួនជាស្រេចក្នុងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត ជាពិសេសលើកកម្ពស់ជំនាញក្នុងសតវត្សទី២១ និងបដិវត្តឧស្សាហកម្ម៤.០។ ឯកឧត្តម រដ្ឋមន្រ្តីបានចែករំលែកបទពិសោធន៍ និងផ្តល់ជូនទស្សនទានដល់រដ្ឋជាសមាជិកអាស៊ាន៧ចំណុចផងដែរ ដើម្បីចូលរួមក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍធនធានមនុស្សសម្រាប់ការប្រែម្រួលនៃពិភពការងារ។ អង្គសន្និសីទបានពិភាក្សាលើបញ្ហាធំៗមួយចំនួន និងសម្រេចលទ្ធផលបានដូចខាងក្រោម៖
១. អនុម័ត និងប្រកាសឱ្យអនុវត្ត នូវផែនទីបង្ហាញផ្លូវនៃសេចក្តីថ្លែងការអាស៊ាន ស្តីពីការអភិវឌ្ឍធនធានមនុស្សសម្រាប់ការប្រែប្រួលនៃពិភពការងារនិង ២.ប្រកាសជាផ្លូវការ ក្រុមប្រឹក្សាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈអាស៊ាន។
ដកស្រង់ដោយ៖ ការិ.ស្រាវជ្រាវកិច្ចការសង្គមប្រភពព័ត៌មាន៖ គេហទំព័រផ្លូវការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ http://www.mlvt.gov.kh/index.php?option=com_k2&view=item&id=1470:%E1%9E%9F%E1%9F%81%E1%9E%85%E1%9E%80%E1%9F%92%E1%9E%8F%E1%9E%B8%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%80%E1%9E%B6%E1%9E%9F%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93-%E1%9E%9F%E1%9F%92%E1%9E%8A%E1%9E%B8%E1%9E%96%E1%9E%B8%E1%9E%9B%E1%9E%91%E1%9F%92%E1%9E%92%E1%9E%95%E1%9E%9B%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%87%E1%9E%B6%E1%9E%93%E1%9F%8B%E1%9E%81%E1%9F%92%E1%9E%96%E1%9E%9F%E1%9F%8B%E1%9E%90%E1%9F%92%E1%9E%93%E1%9E%B6%E1%9E%80%E1%9F%8B%E1%9E%9A%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%98%E1%9E%93%E1%9F%92%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%B8%E1%9E%A2%E1%9E%B6%E1%9E%9F%E1%9F%8A%E1%9E%B6%E1%9E%93-%E1%9E%9F%E1%9F%92%E1%9E%8A%E1%9E%B8%E1%9E%96%E1%9E%B8-%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%A2%E1%9E%97%E1%9E%B7%E1%9E%9C%E1%9E%8C%E1%9F%92%E1%9E%8D%E1%9E%92%E1%9E%93%E1%9E%92%E1%9E%B6%E1%9E%93%E1%9E%98%E1%9E%93%E1%9E%BB%E1%9E%9F%E1%9F%92%E1%9E%9F%E1%9E%9F%E1%9E%98%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%94%E1%9F%8B%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%94%E1%9F%92%E1%9E%9A%E1%9F%82%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%BD%E1%9E%9B%E1%9E%96%E1%9E%B7%E1%9E%97%E1%9E%96%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A&Itemid=182&lang=km
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com