banner1
«សហភាពអឺរ៉ុបគំរាមចាត់វិធានការផ្លូវច្បាប់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មចក្រភពអង់គ្លេស សម្រាប់ប្រទេសអៀរឡង់ខាងជើង»

 11-កញ្ញា-2020

ចុះផ្សាយ៖ ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០

សហភាពអឺរ៉ុប បានប្រាប់ទៅកាន់ចក្រភពអង់គ្លេស ឱ្យដកសេចក្តីព្រាងច្បាប់ ពាណិជ្ជកម្មដែលរដ្ឋាភិបាលខ្លួន ទទួលស្គាល់ថារំលោភច្បាប់អន្តរជាតិ លើកិច្ចព្រមព្រៀងប្រេស៊ីត (Brexit) បើមិនដូច្នេះទេ ប្រទេសនេះអាចប្រឈមនឹងការចាត់វិធានការតាមផ្លូវច្បាប់។ សេចក្តីព្រាងច្បាប់ ស្តីពី ទីផ្សារផ្ទៃក្នុងរបស់ចក្រភពអង់គ្លេស (UK Internal Market Bill) បានបង្កភាពស្មុគស្មាញ ខណៈអង់គ្លេសដកខ្លួនចេញពីសមាហរណកម្មអឺរ៉ុប និងបានជំរុញឱ្យអនុប្រធានគណៈកម្មការអឺរ៉ុប លោក Maros Sefcovic ធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ដើម្បីទាមទារការស្រាយបំភ្លឺ។

គួរបញ្ជាក់ថា រដ្ឋាភិបាលចក្រភពអង់គ្លេស ចង់ជំរុញការប្រកួតប្រជែងដោយស្មើភាពគ្នា ក្នុងការដោះដូរទំនិញនៅក្នុងប្រទេសរបស់ខ្លួន ប៉ុន្តែតាមរយៈការកាត់បន្ថយអំណាច (devolved powers) នៅក្នុងសេចក្តីព្រាងច្បាប់ ស្តីពី ទីផ្សារផ្ទៃក្នុង (Internal Market Bill) គឺនឹងអាចរំលោភលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនាពេលអនាគត សម្រាប់ប្រទេសអៀរឡង់ខាងជើង។

នៅក្នុងកិច្ចប្រជុំនៅទីក្រុងឡុងដ៍ លោក Sefcovic បានប្រាប់រដ្ឋមន្ត្រីអង់គ្លេស លោក Michael Gove ថា លុះត្រាតែវិធានការនេះ ត្រូវបានដកចេញនៅដំណាច់ខែនេះ នោះទីក្រុងប្រ៊ុចសែលនឹងពិចារណាចាត់វិធានការតាមផ្លូវច្បាប់។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មាន CGTN https://newseu.cgtn.com/news/2020-09-11/EU-threatens-legal-action-over-UK-trade-deal-for-Northern-Ireland–TGlryoCUBq/index.html


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 138
ឯកសារពិគ្រោះ : 495
ឯកសារច្បាប់ : 168
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា