banner1
«ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី នឹងផ្តល់ប្រាក់កម្ចីចំនួន ៦៥ លានដុល្លារអាមេរិកដល់កម្ពុជា»

 11-កញ្ញា-2020

ផ្សាយ៖ ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី បានបញ្ជាក់ថាខ្លួននឹងផ្តល់ប្រាក់កម្ចីចំនួន ៦៥ លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីស្តារសមត្ថភាពផលិតភាពនៅតាមទីជនបទ និងគាំទ្រដល់ការឆ្លើយតបរបស់រាជរដ្ឋាភិបាលលើវិបត្តិជំងឺកូវីដ-១៩។ គម្រោងនៃប្រាក់កម្ចីនេះ នឹងត្រូវបានគាំទ្រដោយឧបករណ៍ហិរញ្ញវត្ថុសម្រាប់ស្តារវិបត្តិជំងឺកូវីដ-១៩ (Covid-19 Crisis Recovery Facility) របស់ធនាគារ ហើយនឹងផ្តោតលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយចីរភាព និងធន់នឹងអាកាសធាតុ នៅក្នុងតំបន់ជនបទ។

យោងតាមច្បាប់ថវិកាជាតិ ឆ្នាំ ២០២០ រដ្ឋាភិបាលគ្រោងនឹងបែងចែកថវិកាចំនួន  ១.៤ ប៊ីលានដុល្លារអាមេរិក សម្រាប់ការសាងសង់ និងការស្តារហេដ្ឋារចនាសម្ព័ន្ធ ដែល កើនឡើងរហូតដល់ ១១៧.៩ ភាគរយ បើប្រៀបធៀបនឹងចំនួនទឹកប្រាក់ដែលបានចំណាយកាលពីឆ្នាំមុន។ គួរបញ្ជាក់ថា នៅក្នុងឆ្នាំ ២០១១ ការស្ទង់មតិរួមគ្នារបស់ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងថា កម្ពុជាត្រូវការថវិកាប្រមាណជាង ១៣ ប៊ីលានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅត្រឹមឆ្នាំ ២០២០ ប្រសិនបើខ្លួនមានបំណងបន្តទាក់ទាញការវិនិយោគបរទេស។ ក្នុងន័យនេះ កម្ពុជាត្រូវការថវិកាប្រហែល ១.២ ប៊ីលានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលពាក់កណ្តាលត្រូវចំណាយសម្រាប់គម្រោងថ្មីៗ និងពាក់កណ្តាលទៀតសម្រាប់ ការថែរក្សាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងគម្រោងដែលមានស្រាប់។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានភ្នំពេញប៉ុស្តិ៍ https://www.phnompenhpost.com/business/aiib-provide-65-million-loan-cambodia


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា