banner1
ការសិក្សា៖ ក្រុមប្រទេសជឿនលឿនចាត់ទុកការបម្រែបម្រួលអាកាសធាតុ ជាការគំរាមកំហែងទី១

 11-កញ្ញា-2020

ចុះផ្សាយថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០

មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឯករាជ្យ​ឈ្មោះ Pew Research Center ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បាន​ផ្សព្វផ្សាយ​របាយការណ៍​នៃ​ការ​ស៊ើបអង្កេត​មួយ នៅ​ថ្ងៃ​ទី៩ ខែកញ្ញា ឆ្នាំ២០២០ ​ស្តីពី​ក្តីកង្វល់​របស់​ពលរដ្ឋ​រស់​នៅ​ក្នុង១៤ប្រទេស​ជឿនលឿន។ មជ្ឈមណ្ឌល ​បាន​សួរ​លើ​ពលរដ្ឋ​ចំនួន ១៤,២៧៦នាក់​ដែល​រស់​នៅ​ក្នុង១៤ប្រទេស គឺ​សហរដ្ឋអាមេរិក កាណាដា ដាណឺម៉ាក ហូឡង់ ជប៉ុន បែលហ្ស៊ិក បារាំង អាល្លឺម៉ង់ អ៊ីតាលី ស៊ុយអែត អេស្ប៉ាញ អង់គ្លេស អូស្រ្តាលី និង​កូរ៉េខាងត្បូង។ ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ ពលរដ្ឋ​ភាគប្រមាណ៧០% បាន​ចាត់​ទុក​ការប្រែប្រួលអាកាសធាតុ ជា​ការ​គំរាមកំហែង​ដ៏​ធំ​សម្រាប់​ប្រទេស​របស់​គេ។ សូម្បី​តែ​ប្រទេស​អឺរ៉ុប​ខ្លះ ពិសេស​បារាំង អ៊ីតាលី និង​អេស្ប៉ាញ​ដែល​កំពុង​បន្ត​រងគ្រោះ​ខ្លាំង​ដោយ​កំណើន​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ ក៏​នៅ​មាន​ពលរដ្ឋ​ដល់​ទៅ ៨៣% កំពុង​បន្ត​បារម្ភ​ខ្លាំង​ពី​ការ​ប្រែប្រួល​អាកាសធាតុ។ ចំណែក​នៅ​សហរដ្ឋអាមេរិក​វិញ មាន​ពលរដ្ឋ ៧៨% បាន​ចាត់​ទុក​ការ​រីករាលដាល​នៃ​ជំងឺ​ឆ្លង​ជា​ការ​គំរាមកំហែង​ទី១ និង​បម្រែបម្រួល​អាកាសធាតុ​ជា​ការ​គំរាមកំហែង​ទី២ សម្រាប់​ប្រទេស​របស់​គេ។ ក្រៅ​ពី​រឿង​បម្រែបម្រួល​អាកាសធាតុ និង​ការ​រីករាលដាល​នៃ​ជំងឺ​ឆ្លង នៅ​មាន​រឿង​ស្ថានភាព​សេដ្ឋកិច្ចសកល និង​ការ​វាយប្រហារ​តាម​អ៊ីនធឺនែតផងដែរ។ ជាក់ស្តែង ពលរដ្ឋ​ដាណឺម៉ាក និង​អូស្រ្តាលី​បាន​ចាត់​ទុក​ការ​វាយប្រហារ​តាម​អ៊ីនធឺនែត​ជា​ការ​គំរាមកំហែង​ទី១ សម្រាប់​ប្រទេស​គេ។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន ប្រភពព័ត៌មាន៖ គេហទំព័រវិទ្យុបារាំងអន្តរជាតិ https://www.rfi.fr/km/%E1%9E%A2%E1%9E%B6%E1%9E%98%E1%9F%81%E1%9E%9A%E1%9E%B7%E1%9E%80/20200909-%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%9F%E1%9E%B7%E1%9E%80%E1%9F%92%E1%9E%9F%E1%9E%B6%E1%9F%96%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%BB%E1%9E%98%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%91%E1%9F%81%E1%9E%9F%E1%9E%87%E1%9E%BF%E1%9E%93%E1%9E%9B%E1%9E%BF%E1%9E%93%E1%9E%85%E1%9E%B6%E1%9E%8F%E1%9F%8B%E1%9E%91%E1%9E%BB%E1%9E%80%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%94%E1%9E%98%E1%9F%92%E1%9E%9A%E1%9F%82%E1%9E%94%E1%9E%98%E1%9F%92%E1%9E%9A%E1%9E%BD%E1%9E%9B%E1%9E%A2%E1%9E%B6%E1%9E%80%E1%9E%B6%E1%9E%9F%E1%9E%92%E1%9E%B6%E1%9E%8F%E1%9E%BB%E1%9E%87%E1%9E%B6%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%82%E1%9F%86%E1%9E%9A%E1%9E%B6%E1%9E%98%E1%9E%80%E1%9F%86%E1%9E%A0%E1%9F%82%E1%9E%84%E1%9E%91%E1%9E%B8%E1%9F%A1


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា