ចុះផ្សាយ៖ ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០
នៅពេលដែលឆ្នាំ ២០២១ ឈានចូលមកដល់ នោះរយៈពេលអន្តរកាលរបស់ប្រេស៊ីត (Brexit) ក៏នឹងមកដល់ទីបញ្ចប់ដូចគ្នា។ ក្នុងន័យនេះ ទំនាក់ទំនងពាណិជ្ជកម្មដែលកើតមានអស់រយៈពេលជាច្រើនឆ្នាំ នឹងក្លាយទៅជាមានផ្សែង។
នៅក្នុងសប្តាហ៍នេះ អ្នកចរចាពាណិជ្ជកម្ម នឹងបន្តកិច្ចពិភាក្សាដំណាលគ្នាជាមួយដៃគូសំខាន់ៗរបស់ចក្រភពអង់គ្លេសចំនួន ៣ គឺសហរដ្ឋអាមេរិក ជប៉ុន និងសហភាពអឺរ៉ុប។ ប្រសិនបើពួកគេបរាជ័យ នោះក្រុមហ៊ុនអាជីវកម្ម ក៏ដូចជាគ្រួសារអាចនឹងចំណាយថ្លៃខ្ពស់។
រដ្ឋាភិបាលចក្រភពអង់គ្លេស មើលឃើញថាការចរចារបស់ខ្លួននៅទីនេះ គឺជា ការព្យាយាមជំនួសទំនាក់ទំនងដែលមានស្រាប់ជាមួយសហភាពអឺរ៉ុប ដោយទំនាក់ទំនងដែលសមនឹងតម្រូវការរបស់ខ្លួន ខណៈព្យាយាមចៀសវាងការយកពន្ធគយដែលបច្ចុប្បន្ននេះមិនមាននោះទេ។ ជាមួយសហរដ្ឋអាមេរិក អង់គ្លេសកំពុងរៀបចំកិច្ចព្រមព្រៀងពីដំបូង។ ចំណែកករណីប្រទេសជប៉ុន គឺគ្រាន់តែជាការចម្លងកិច្ចព្រមព្រៀងដែលប្រទេសនេះ មានរួចហើយជាមួយសហភាពអឺរ៉ុប ដោយបន្ថែមចំណុចមួយចំនួនទៀត ដូចជា កិច្ចព្រមព្រៀង ស្តីពី ពាណិជ្ជកម្មឌីជីថល។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មាន BBC https://www.bbc.com/news/business-54093220
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com