ចុះផ្សាយ៖ ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០
សេចក្តីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប សម្រាប់ឆ្នាំ ២០២០-២០៣៥ នឹងត្រូវបញ្ចប់នៅខែតុលា ក្នុងឆ្នាំនេះ ហើយនឹងបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីអនុម័ត។ ផែនការមេនេះ ត្រូវបានគេរំពឹងថានឹងក្លាយជាយន្តការដ៏សំខាន់ ក្នុងការឆ្លើយ តបទៅនឹងស្ថានភាពបច្ចុប្បន្ន និងអនាគត ចំពោះផលប៉ះពាល់ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ ជាពិសេសដើម្បីសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល ដែលចាត់ទុក «វិស័យទេសចរណ៍ជាមាសបៃតង»។ ពាក់ព័ន្ធនឹងការអភិវឌ្ឍខេត្តសៀមរាបនេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា ទើបតែបានផ្តល់ថវិកាចំនួន ១៥០ លានដុល្លារអាមេរិក ដើម្បីកសាងផ្លូវចំនួន ៣៨ នៅក្នុងខេត្តនេះ។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានខ្មែរថាម https://www.khmertimeskh.com/50762205/draft-of-siem-reap-tourism-development-master-plan-to-be-finalised-next-month/
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com