ចុះផ្សាយ៖ នាថ្ងៃទី១០ កញ្ញា ២០២០
ខេត្តរតនគីរី៖ នៅថ្ងៃទី០៨-១០ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកកម្ពុជាដើម្បីស្រ្តី(កជកស) បានដឹកនាំគណៈប្រតិភូមកពីអន្តរក្រសួង និងមន្ត្រីអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃកជកស ចុះតាមដានវាយតម្លៃ ការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ អនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងច្បាប់ជាតិពាក់ព័ន្ធដែលទាក់ទងនឹងការលើកកម្ពស់ស្ថានភាព ជីវភាព ឋានៈ តួនាទី និងសុខុមាលភាពស្ត្រី។
ដំណើរការនៃការចុះតាមដាន គណៈប្រតិភូបានចូលជួប មន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ដើម្បីស្វែងយល់ពីស្ត្រីដែលស្ថិតក្នុងមុខងារសាធារណៈ។ បន្ទាប់មកគណៈប្រតិភូបានសិក្សាស្វែងយល់ពីសេដ្ឋកិច្ចរបស់ស្រ្តី និងបញ្ហាប្រឈម ដំណោះស្រាយសម្រាប់ ជនរងគ្រោះដោយអំពើហឹង្សាក្នុងគ្រួសារ និងការរំលោភសេពសន្ថវៈ ដោយជួបផ្ទាល់ជាមួយស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថ ចៅក្រមព្រះរាជអាជ្ញា ក្រឡាបញ្ជី។
ក្រោយជំនួបជាមួយអ្នកអនុវត្តច្បាប់ និងអ្នកផ្តល់សេវា គណៈប្រតិភូបានទទួលលទ្ធផល និងបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយបន្តជាមួយអភិបាលនៃគណៈអភិបាលខេត្ត។ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ទទួលយក និងឆ្លើយតបក្នុងការដោះស្រាយដោយរីករាយ ឯកឧត្តម មានឆន្ទៈក្នុងការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍របស់ស្ត្រី។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការសង្គម ប្រភពព័ត៌មាន៖ គេហទំព័រក្រសួងកិច្ចការនារី https://www.mowa.gov.kh/detail/5210
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com