banner1
ក្រុមប្រឹក្សាថ្នាក់ជាតិប្រាក់ឈ្នួលអប្បបរមា ប្រជុំសម្រេចចុងក្រោយអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២១ ជូនកម្មករនិយោជិតកាត់ដេរ

 11-កញ្ញា-2020

ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០

ក្រុមប្រឹក្សាថ្នាក់ជាតិ ពិភាក្សាប្រាក់ឈ្នួលអប្បបរមា អាណត្តិទី១ ឆ្នាំទី២ បានបើកកិច្ចប្រជុំពិភាក្សាកំណត់ចំនួនប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួងការងារ ដោយមានការចូលរួមពីសមាសភាព ត្រីភាគី រួមមាន៖ រាជរដ្ឋាភិបាល សហជីព និងនិយោជក ដើម្បីសម្រេចតួលេខចុងក្រោយអំពីការដំឡើងប្រាក់ឈ្នួលឆ្នាំក្រោយនេះ។

ក្រោយពីបានពិភាក្សាគ្នាភាគីទាំងបី បានឯកភាពគ្នាជាឯកច្ឆន្ទគ្រាំទ្រតួលេខ ១៩០ដុល្លារអាមេរិកក្នុងមួយខែសម្រាប់ឆ្នាំ២០២១ ប៉ុន្តែយោងតាមរបាយការណ៍របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និង  បណ្តុះបណ្តាលវិជ្ជាជីវៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ២ដុល្លារអាមេរិកបន្ថែម លើទឹកប្រាក់ចំនួន ១៩០ដុល្លារអាមេរិក។ ដូច្នេះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ នេះតទៅ កម្មករនិយោជិតនឹងទទួលបានប្រាក់ឈ្នួលអប្បបរមា១៩២ដុល្លារអាមេរិកក្នុងមួយខែ។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងជារៀងរាល់ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩៩៧ ប្រាក់ឈ្នួលអប្បបរមាមានចំនួន៤០ដុល្លារអាមេរិកក្នុងមួយខែ រហូតដល់ឆ្នាំ២០២០នេះ ប្រាក់ឈ្នួលអប្បបរមាមានចំនួន ១៩០ដុល្លារអាមេរិកក្នុងមួយខែ។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការសង្គម ប្រភពព័ត៌មាន៖ គេហទំព័រក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ http://mlvt.gov.kh/index.php?option=com_k2&view=item&id=1462:%E1%9E%9F%E1%9F%81%E1%9E%85%E1%9E%80%E1%9F%92%E1%9E%8F%E1%9E%B8%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%80%E1%9E%B6%E1%9E%9F%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93-%E1%9E%9F%E1%9F%92%E1%9E%8A%E1%9E%B8%E1%9E%96%E1%9E%B8%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%80%E1%9F%86%E1%9E%8E%E1%9E%8F%E1%9F%8B%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%80%E1%9F%8B%E1%9E%88%E1%9F%92%E1%9E%93%E1%9E%BD%E1%9E%9B%E1%9E%A2%E1%9E%94%E1%9F%92%E1%9E%94%E1%9E%94%E1%9E%9A%E1%9E%98%E1%9E%B6%E1%9E%9F%E1%9E%98%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%94%E1%9F%8B%E1%9E%80%E1%9E%98%E1%9F%92%E1%9E%98%E1%9E%80%E1%9E%9A%E1%9E%93%E1%9E%B7%E1%9E%99%E1%9F%84%E1%9E%87%E1%9E%B7%E1%9E%8F%E1%9E%95%E1%9F%92%E1%9E%93%E1%9F%82%E1%9E%80%E1%9E%9C%E1%9E%B6%E1%9E%99%E1%9E%93%E1%9E%97%E1%9E%8E%E1%9F%92%E1%9E%8C%E1%9E%80%E1%9E%B6%E1%9E%8F%E1%9F%8B%E1%9E%8A%E1%9F%81%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%95%E1%9E%9B%E1%9E%B7%E1%9E%8F%E1%9E%9F%E1%9F%92%E1%9E%94%E1%9F%82%E1%9E%80%E1%9E%87%E1%9E%BE%E1%9E%84-%


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា