banner1
«សេដ្ឋកិច្ចជប៉ុនធ្លាក់ចុះ ៧.៩ ភាគរយ»

 9-កញ្ញា-2020

ផ្សាយ៖ ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២០

ទិន្នន័យផ្លូវការដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានធ្លាក់ចុះបន្តិច លើសពីការគិតទុកដំបូង នៅចន្លោះខែមេសា ដល់ខែមិថុនា។ យ៉ាងណាមិញ នេះជាការធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់ជប៉ុន។ ការិយាល័យគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា សេដ្ឋកិច្ចធំទី ៣ របស់ពិភពលោកមួយនេះ បានធ្លាក់ចុះ ៧.៩ ភាគរយ នៅក្នុងត្រីមាសទី ២ នេះ បើប្រៀបធៀបនឹងទិន្នន័យបឋម ប្រមាណ ៧.៨ ភាគរយ។ ការធ្លាក់ចុះនេះ បណ្តាលមកពីការវិនិយោគសាជីវកម្ម មានភាពទន់ខ្សោយជាងទិន្នន័យបឋមដែលបានចេញផ្សាយកាលពីខែមុន ខណៈវីរុសកូរ៉ូណាបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច។

គួរបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ស្ថិតនៅក្នុងវិបត្តិ មុនពេលមានវីរុសកូរ៉ូណា នេះទៅទៀត ដោយសារតែការខូចខាតបង្កឡើងដោយព្យុះទីហ្វុង កាលពីឆ្នាំមុន និងការដំឡើង ពន្ធលើការលក់ នៅក្នុងខែតុលា។ បើប្រៀបធៀបនឹងប្រទេសមួយចំនួនទៀតដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយវីរុសកូរ៉ូណា ជប៉ុនត្រូវបានគេមើលឃើញថា ការផ្ទុះឡើងនៃជំងឺនេះ មានចំនួនតិចជាង ដោយមានអ្នកឆ្លងប្រហែល ៧១,៨០០ នាក់ និងអ្នកស្លាប់តិចជាង ១,៤០០ នាក់។  ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច ប្រភពព័តមាន៖ គេហទំព័រសារព័តមានភ្នំពេញប៉ុស្តិ៍ https://www.phnompenhpost.com/business/japan-economy-shrinks-79


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា