ចុះផ្សាយ៖ ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០
កិច្ចព្រមព្រៀងដែលកម្ពុជាបានចុះហត្ថលេខា ស្តីពី ការចៀសវាងការយកពន្ធត្រួតគ្នា ជាមួយប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៩ ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Tun Dr Mahathir Mohamad នៅរាជធានីភ្នំពេញ ត្រូវបានផ្តល់សច្ចាប័ន ដោយភាគីម៉ាឡេស៊ី។
ក្រោមកិច្ចព្រមព្រៀងនេះ ការយកពន្ធត្រួតគ្នា នឹងត្រូវចៀសវាង។ ក្នុងករណីពន្ធណាមួយដែលត្រូវបានបង់នៅកម្ពុជាដោយក្រុមហ៊ុនម៉ាឡេស៊ី នោះនឹងត្រូវចៀសវាងការបង់ពន្ធដូចគ្នានេះនៅប្រទេសម៉ាឡេស៊ី យោងតាមបទប្បញ្ញត្តិនៃច្បាប់ពន្ធរបស់ម៉ាឡេស៊ី។ ករណីនេះ ក៏ដូចគ្នាសម្រាប់ក្រុមហ៊ុនកម្ពុជាផងដែរ។ គួរកត់សម្គាល់ថា កិច្ចព្រមព្រៀង ស្តីពី ការចៀសវាង ការយកពន្ធត្រួតគ្នានេះ នឹងពង្រឹងចំណងពាណិជ្ជកម្មទ្វេភាគីរវាងម៉ាឡេស៊ី និងកម្ពុជា។ ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច ប្រភពព័តមាន៖ គេហទំព័រសារព័ត៌មានខ្មែរថាម https://www.khmertimeskh.com/50762129/cambodia-malaysia-double-tax-agreement-finally-ratified/
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com