នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវយ៉ាងទទូចដល់ ប្រជាពុទ្ធបរិស័ទ និងគណៈកម្មការអារាមទាំងអស់ សូមបន្តអនុវត្តន៍វិធានការសុខាភិបាល និងការណែ នាំរបស់រាជរដ្ឋាភិបាលក្នុងការការពារការចម្លងជំងឺកូវីដ-១៩ ក្នុងឳកាសពិធីបុណ្យភ្ជុំបិណ្ឌឱ្យមានប្រសិទ្ធភាព។
លោកស្រី ឳ វណ្ណឌីន បានធ្វើការរំលឹកបែបនេះ ដោយលោកស្រី និងលោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា(WHO) បានធ្វើដំណើរទស្សនាកិច្ចនៅតាម បណ្តាខេត្តចំនួន៣រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ដោយសង្កេតឃើញថានៅតាមវត្តអារាម និងប្រជាពុទ្ធបរិស័ទមួយចំនួនមិនទាន់បានអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាលនៅឡើយទេ ក៏ប៉ុន្តែក៏មានវត្តអារាមមួយចំនួនខ្លះអនុវត្តបានត្រឹមត្រូវតាមវិធានការសុខាភិបាល និងតាមការណែនាំរបស់រាជរដ្ឋាភិបាលផងដែរ។ លោកស្រីបានបន្ថែមទៀតថា សម្រាប់គណៈកម្មការវត្តសូមជួយរៀបចំចាត់ចែងឱ្យប្រជាពុទ្ធបរិស័ទ រក្សា ទីកន្លែងគម្លាតសុវត្ថិភាព និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរៀបចំចាត់ចែងចំណីអាហារឱ្យមាន អនាម័យ សុវត្ថិភាពចំណីអាហារជាដើម។ ដកស្រង់ដោយ៖ ការិ.ស្រាវជ្រាវកិច្ចការសង្គម ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មាន FreshNews https://freshnewsasia.com/index.php/en/localnews/170119-2020-09-06-09-11-23.html
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com