ចុះផ្សាយ៖ ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២០
រដ្ឋបាលត្រាំ កំពុងពិចារណាលើការហាមឃាត់ផលិតផលមួយចំនួន ឬទាំងអស់ដែល ធ្វើពីកប្បាស មកពីតំបន់ស៊ីនជាំងនៃប្រទេសចិន ដែលជាវិធានការមួយ អាចនឹងកើតឡើង ភ្លាមៗនៅថ្ងៃអង្គារនេះ ខណៈសហរដ្ឋអាមេរិកសម្លឹងមើលពីការដាក់ទណ្ឌកម្មក្រុងប៉េកាំង ជុំវិញការចោទប្រកាន់លើបញ្ហារំលោភសិទ្ធិមនុស្ស។
ការហាមឃាត់ដ៏មានសក្តានុពល ដែលអាចប៉ះពាល់ដល់សម្លៀកបំពាក់ និងផលិតផលផ្សេងទៀតជាច្រើន បានកើតឡើង ចំពេលដែលមានការព្រួយបារម្ភពីការប្រើប្រាស់ កម្លាំងពលកម្ម នៅស៊ីនជាំង ដែលប្រទេសចិនបានអនុវត្តការបង្រ្កាប ប្រឆាំងនឹងជនជាតិភាគតិចមូស្លីម រួមទាំងយុទ្ធនាការនៃការឃុំខ្លួនផងដែរ។ វិសាលភាពនៃការហាមឃាត់ នៅតែមិនទាន់ច្បាស់ ថាតើនឹងគ្របដណ្តប់លើរាល់ផលិតផលកប្បាស ដែលដឹកជញ្ជូនពីស៊ីនជាំង ឬប្រទេសចិន ឬពង្រីកវិសាលភាពដល់របស់របរ ដែលមានកប្បាសពីតំបន់ស៊ីនជាំង ហើយត្រូវបានដឹកជញ្ជូនពីប្រទេសទីបី។
ទោះជាយ៉ាងណា រាល់វិធានការទាំងអស់ អាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកផលិតសម្លៀកបំពាក់ជាសកល។ ក្នុងន័យនេះ ម៉ាកសម្លៀកបំពាក់ល្បីៗជាច្រើននៅលើពិភពលោក ពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់ពីប្រទេសចិន រួមទាំង ការប្រើប្រាស់កប្បាស និងវាយនភ័ណ្ឌដែលផលិតនៅតំបន់ស៊ីនជាំង។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានញូយ៉កថាម https://www.nytimes.com/2020/09/07/business/economy/us-china-xinjiang-cotton-ban.html
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com