banner1
«នាយករដ្ឋមន្ត្រីជំរុញឱ្យក្រសួងកែលម្អពាណិជ្ជកម្មក្នុងតំបន់»

 8-កញ្ញា-2020

ចុះផ្សាយ៖ ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២០

យោងតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីនាពេលថ្មីៗនេះ បានបញ្ជាក់ថា ប្រទេសកម្ពុជា ក៏ដូចជាសមាជិកអាស៊ានដទៃទៀត មិនទាន់ទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីក្របខ័ណ្ឌពាណិជ្ជកម្មក្នុងតំបន់របស់ខ្លួននៅឡើយនោះទេ។ សម្តេចបានបន្តទៀតថា ពួកគេត្រូវតែកែលម្អបន្ថែមទៀត ដើម្បី ទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម នាពេលខាងមុខ ជាមួយប្រទេសចិន កូរ៉េខាងត្បួង ជប៉ុន និងប្រទេសដទៃទៀត។ ជាមួយគ្នានេះ សម្តេចក៏បានអំពាវនាវឱ្យមានដំណើរការចរចាយ៉ាងឆាប់រហ័ស ក្នុងបរិបទនៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) បើទោះជាគ្មានប្រទេសឥណ្ឌាក៏ដោយ។ នេះគឺដោយសារតែទីផ្សារ RCEP មានទំហំ ធំល្មមរួចទៅហើយ ព្រោះទីផ្សារនេះ រួមមាន ប្រទេសកូរ៉េខាងត្បូង នូវែលហ្សេឡង់ និងប្រទេស ដទៃទៀត។ សម្តេចបានលើកឡើងថា «យើងត្រូវតែធ្វើការ ដើម្បីទាញយកអត្ថប្រយោជន៍ពីទីផ្សារដ៏ធំមួយនេះ។ ខ្ញុំកំពុងស្នើឱ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ពន្លឿនដំណើរការនេះ ដើម្បីឱ្យយើងអាចនាំចេញផលិតផលកម្ពុជាបន្ថែមទៀត ទៅកាន់ទីផ្សារក្រៅប្រទេស»។

គួរបញ្ជាក់ថា កិច្ចចរចាពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងចិន ត្រូវបានបញ្ចប់ ហើយនឹងត្រូវចុះហត្ថលេខា «ឆាប់នេះៗ» ខណៈកិច្ចចរចាពាណិជ្ជកម្មជុំទីពីររវាងកម្ពុជា និងកូរ៉េខាងត្បូង ក៏បានបញ្ចប់។ លើសពីនេះ កម្ពុជា និងសហរដ្ឋអាមេរិកដែលជាទីផ្សារធំបំផុតសម្រាប់ការនាំចេញរបស់កម្ពុជា ក៏កំពុងផ្តោតលើពាណិជ្ជកម្មទ្វេភាគីផងដែរ។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានខ្មែរថាម https://www.khmertimeskh.com/50761547/pm-pushes-ministry-to-improve-regional-trade/


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា