banner1
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ឱ្យប្រើប្រាស់គោលនយោបាយជាតិ ស្តីពី «ប្រព័ន្ធកិច្ចការពារកុមារ»

 8-កញ្ញា-2020

ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០

ទីស្តីការក្រសួង៖ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើមី្បកុមារ (ក.ជ.ក) ដោយមានការសហការគាំទ្រ​ពី អង្គការភ្លែន​អន្តរជាតិកម្ពុជា ​និងអង្គការឆាលហ្វាន់ បានរៀបចំប្រារព្ធ​ពិធីផ្សព្វផ្សាយអបអរសាទរ​​​ និង​ដាក់​ឲ្យប្រើ​ប្រាស់គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារដែលបានចុះហត្ថលេខាដាក់អោយប្រើប្រាស់ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ។​​

គោលនយោបាយជាតិស្តីពី ប្រព័ន្ធកិច្ចការពារកុមារ ជាយុទ្ធសាស្រ្តបង្ហាញអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិ ​និងការការពារកុមារ ព្រមទាំងការដោះស្រាយបញ្ហាកុមារនៅកម្ពុជា ក្នុងនាមជាប្រទេសហត្ថលេខីនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ ​ហើយជាពិសេស គោលនយោបាយនេះជាស្នាដៃតាក់តែងចងក្រងរួមគ្នាដោយ ក្រុមការងារអន្តរក្រសួងនៃគណៈកម្មការការពារកុមារថ្នាក់ជាតិ។​ បន្ថែមពីនេះទៀត ជាគោលនយោ​បា​យជាតិ ដែលត្រូវបានរៀបចំឡើងជាលើកដំ​បូងសម្រាប់រយៈពេល១០ឆ្នាំ ២០១៩-២០២៨ ដែលអាចប្រមូល​ផ្តុំការវិនិយោគទៅលើកុមារ ទាំងស្មារតី ទាំងធនធាន ឱ្យមានលក្ខណៈជាប្រព័ន្ធគ្រប់ជ្រុងជ្រោយជាងមុន ដើម្បីឱ្យកុមារគ្រប់រូបមានឱកាសស្មើៗគ្នា និងក្លាយជាធនធានមនុស្សដែលអាចរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិយើង»។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការសង្គម ប្រភពព័ត៌មាន៖ គេហទំព័រក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា http://www.mosvy.gov.kh/article/545


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា