ចុះផ្សាយ៖ ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២០
រដ្ឋាភិបាលអង់គ្លេស បានព្រមានថាការធ្វើការងារពីផ្ទះ កំពុងតែធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ច ខណៈការភ័យខ្លាចបានកើនឡើងសម្រាប់អាជីវកម្មក្នុងទីក្រុង។ លោក Dominic Raab បានមានប្រសាសន៍ថា «សេដ្ឋកិច្ចទាមទារឱ្យមនុស្សត្រឡប់ទៅកន្លែងធ្វើការវិញ»។ លេខាធិការការបរទេសរូបនេះ បានបន្តទៀតថា ការបិទប្រទេសដោយសារវីរុសកូរ៉ូណា បាននាំឱ្យមាន «ការធ្លាក់ចុះយ៉ាងខ្លាំងនៃសេដ្ឋកិច្ច»។
ជាការពិតណាស់ ការផ្លាស់ប្តូរទៅជាការធ្វើការងារពីផ្ទះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់អាជីវកម្មនៅផ្លូវហាយស្ទ្រីត ដែលពឹងផ្អែកលើពាណិជ្ជកម្មឆ្លងកាត់ (passing trade) ពីបុគ្គលិកការិយាល័យ និងអ្នកធ្វើដំណើរ។ គួរបញ្ជាក់ថា ខ្សែសង្វាក់សាន់វិច Pret A Manger គ្រោងនឹងកាត់បន្ថយការងារចំនួន ៣ ពាន់កន្លែង ដែលស្មើនឹង ១ ភាគ ៣ នៃកម្លាំងពលកម្មរបស់ខ្លួន ស្របពេលដែលម្ចាស់ក្រុមហ៊ុន SSP Group បានលើកឡើងថាខ្លួននឹងកាត់បន្ថយការងារចំនួន ៥ ពាន់កន្លែង។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មាន BBC https://www.bbc.com/news/business-54047347
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com