ចុះផ្សាយ៖ ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២០
កិច្ចប្រជុំដំបូងរបស់គណៈកម្មការចម្រុះ ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-ហុងគ្រី នឹងប្រព្រឹត្តធ្វើឡើង នៅចុងឆ្នាំនេះ ក្នុងគោលបំណងជំរុញពាណិជ្ជកម្មទ្វេភាគី។ យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងជាពីរវគ្គ នៅថ្ងៃទី ៣០ ខែវិច្ឆិកា និងថ្ងៃទី ០១ ខែធ្នូ នៅកម្ពុជា។
ប្រទេសហុងគ្រី បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ជាមួយកម្ពុជា ក្នុងវិស័យសំខាន់ៗ ដូចជា៖ កសិកម្ម, កសិឧស្សាហកម្ម, ការគ្រប់គ្រង ប្រព័ន្ធធារាសាស្ត្រ, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, និងការអប់រំ។ ក្នុងន័យនេះ ភាគីទាំង ពីរ គ្រោងនឹងចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាចំនួនពីរ លើសេចក្តីព្រាង កិច្ចព្រមព្រៀងពាក់ព័ន្ធនឹងវិស័យកសិកម្ម និងការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ ក៏ដូចជា កិច្ចព្រមព្រៀង ស្តីពី សេវាកម្មអាកាសចរណ៍។ គួរបញ្ជាក់ថា កាលពីឆ្នាំមុន កម្ពុជា និងហុងគ្រី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងវិស័យអាទិភាព ចំនួន ២៤ រួមមាន៖ ការលើកកម្ពស់ពាណិជ្ជកម្ម, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, សហគ្រាសធុនតូច និងមធ្យម, កសិកម្ម, ទេសចរណ៍, ធនាគារ និងហិរញ្ញវត្ថុ។
គួរកត់សម្គាល់ផងដែរថា ចាប់តាំងពីឆ្នាំ ២០១៣ ដល់ពាក់កណ្តាលឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងហុងគ្រី មានចំនួនត្រឹមតែ ១៦ លានដុល្លារអាមេរិកប៉ុណ្ណោះ។ កម្ពុជាបានដឹកជញ្ជូនទំនិញ ក្នុងចំនួនប្រមាណ ១៣ លានដុល្លារអាមេរិក ទៅទីផ្សារ ហុងគ្រី និងនាំចូលជាង ៣ លានដុល្លារអាមេរិក។ ដកស្រង់ដោយ៖ ការិ.ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានភ្នំពេញប៉ុស្តិ៍ https://phnompenhpost.com/business/cambodia-hungary-conference-opens-window-trade
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com