banner1
ព្រឹកនេះសាលារៀនមួយចំនួន ចាប់ផ្តើមបើកទ្វារបង្រៀនវិញ ក្រោយបិទអស់រយៈពេល៦ខែ

 7-កញ្ញា-2020

ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០

គ្រឹះស្ថានអប់រំរបស់រដ្ឋ ដែលចាប់ផ្តើមដំណើរការនាថ្ងៃនេះ សម្រាប់តែសិស្សថ្នាក់ទី៩ និងទី១២ មានចំនួន២១ រាជធានី-ខេត្ត ខណៈដែលខេត្តចំនួន៤ ផ្សេងទៀត ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដែលមានហានិភ័យកម្រិតទាបចំពោះការឆ្លងជំងឺកូវីដ១៩ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការគ្រប់កម្រិតសិក្សាពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។  សម្រាប់គ្រឹះស្ថានឯកជនចំនួន៣០០កន្លែង ពីកម្រិតមត្តេយ្យសិក្សា ដល់ឧត្តមសិក្សា ក៏ចាប់ដំណើរការឡើងវិញបន្ទាប់ពីទទួលបានការពិនិត្យ និងវាយតម្លៃទៅលើការអនុវត្តវិធានការសុវត្ថិភាពដោយក្រសួងអប់រំ។

គួរបញ្ជាក់ផងដែរថា គ្រប់គ្រឹះស្ថានរដ្ឋ និងឯកជនទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងអប់រំ និងរៀបចំវិធានអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការការចម្លងជំងឺកូវីដ១៩។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការសង្គម ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មាន FreshNews http://freshnewsasia.com/index.php/en/localnews/170150-2020-09-07-00-59-41.html?fbclid=IwAR1CRj2AdZNkhVgBnCih9kuz7elWdxU5VeNdBE-ZH2_3rQIgBIivqnuUz4U


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា