banner1
«ឱនភាពថវិកានឹងឈានដល់ ៣.៣ ទ្រីលានដុល្លារអាមេរិក ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ច»

 4-កញ្ញា-2020

ចុះផ្សាយ៖ ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២០

ការិយាល័យថវិកាសភា បានបញ្ជាក់ថា ឱនភាពថវិកាថ្នាក់សហព័ន្ធ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៣.៣ ទ្រីលានដុល្លារអាមេរិក ខណៈដែលការចំណាយដ៏ច្រើនរបស់ រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងលើកកម្ពស់សេដ្ឋកិច្ច បានបន្ថែមចំនួន ជាង ២ ទ្រីលានដុល្លារអាមេរិក ទៅក្នុងសៀវភៅបញ្ជី។

ការកើនឡើងនៃឱនភាពនេះ មានន័យថា បំណុលនឹងកើនលើសផលិតផលក្នុងស្រុកសរុប នៅឆ្នាំក្រោយ ដែលអាចនឹងធ្វើឱ្យសហរដ្ឋអាមេរិក ធ្លាក់ទៅក្នុងស្ថានភាពដូចពេល ក្រោយសង្រ្គាមលោកលើកទី ២ នៅពេលដែលបំណុលបានកើនលើសទំហំសេដ្ឋកិច្ច។ គួរកត់សម្គាល់ថា ទឹកប្រាក់ចំនួន ៣.៣ ទ្រីលានដុល្លារអាមេរិកនេះ គឺច្រើនជាងបីដងនៃឱនភាព ឆ្នាំ ២០១៩ និងច្រើនជាងទ្វេដងនៃកម្រិតដែលធ្លាប់បានជួបប្រទះ បន្ទាប់ពីការធ្លាក់ចុះនៃទីផ្សារ និងវិបត្តិសេដ្ឋកិច្ច នៅចន្លោះឆ្នាំ ២០០៨ និង ២០០៩។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មាន CNBC https://www.cnbc.com/2020/09/02/budget-deficit-to-hit-record-3point3-trillion-due-to-virus-recession.html


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា