banner1
«រដ្ឋាភិបាលគ្រោងនឹងផ្តល់សាច់ប្រាក់ថ្មី និងវិធានការការងារ ចំនួន ៦៨.៥ ប៊ីលានបាត»

 4-កញ្ញា-2020

ចុះផ្សាយ៖ ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២០

រដ្ឋាភិបាលគ្រោងនឹងផ្តល់សាច់ប្រាក់ថ្មី និងវិធានការការងារ ក្នុងទំហំទឹកប្រាក់ប្រមាណ ៦៨.៥ ប៊ីលានបាត ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។ លោក Danucha Pichayanan  អ្នកនាំពាក្យក្រុមការងាររបស់រដ្ឋាភិបាល បានលើកឡើងថា រដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាចំនួន ៤៥ ប៊ីលានបាត លើការផ្តល់សាច់ប្រាក់ចំនួន ៣,០០០ បាត សម្រាប់ប្រជាជន ១៥ លាននាក់ ក្នុងគោលដៅជំរុញការប្រើប្រាស់ក្នុងស្រុក។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលបានកំណត់ថវិកាចំនួន ២៣.៥ ប៊ីលានបាត ដើម្បីជួយវិស័យឯកជន ក្នុងការជួលនិស្សិតទើបបញ្ចប់ការសិក្សាចំនួន ២៦ ម៉ឺននាក់ ក្នុងរយៈពេលមួយឆ្នាំ។

ក្នុងន័យនេះ វិធានការទាំងនេះ នឹងត្រូវផ្តល់ហិរញ្ញប្បទានដោយកម្ចីរបស់រដ្ឋាភិបាល ចំនួន ១ ទ្រីលានបាត ដែលជាផ្នែកមួយនៃកញ្ចប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ ក្នុងទំហំទឹកប្រាក់ ១.៩ ទ្រីលានបាត ដើម្បីជួយដល់សេដ្ឋកិច្ច ដូចដែលក្រសួងហិរញ្ញវត្ថុបានរំពឹងថានឹងធ្លាក់ចុះ ៨.៥ ភាគរយ នៅក្នុងឆ្នាំនេះ។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានបាងកកប៉ុស្តិ៍ https://www.bangkokpost.com/business/1978747/govt-plans-new-cash-handouts-job-measures-worth-b68-5-bn


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា