ចុះផ្សាយ៖ ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២០
អាកាសយានដ្ឋាននៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ក្រុមហ៊ុនអាកាសចរណ៍ មួយចំនួន បានភ្ជាប់ជើងហោះហើរឡើងវិញ ទៅកាន់ និងមកពីភ្នំពេញ។ ជាក់ស្តែង នៅក្នុងសប្តាហ៍នេះ ក្រុមហ៊ុនអាកាសចរណ៍ ដូចជា ក្រុមហ៊ុន SilkAir បានភ្ជាប់ជើងហោះហើរឡើងវិញ នៅរៀងរាល់ថ្ងៃអង្គារ និងថ្ងៃអាទិត្យ។ យ៉ាងណាមិញ បញ្ជី និងប្រេកង់នៃជើងហោះហើរ អាចនឹងមានការផ្លាស់ប្តូរ ដោយអាស្រ័យលើការកែប្រែកម្មវិធីហោះហើរពីដៃគូអាកាសចរណ៍។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិចំនួន ៣ របស់កម្ពុជា បានទទួលអ្នកដំណើរ ចំនួន ១១.៦ លាននាក់ កាលពីឆ្នាំមុន ពោលគឺកើនឡើង ១០.២ ភាគរយ បើប្រៀបធៀបនឹង ឆ្នាំ ២០១៨។ នៅក្នុងឆ្នាំ ២០១៩ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលអ្នកដំណើរមកកាន់ កម្ពុជា ដល់ទៅជាង ៦ លាននាក់ ដែលកើនឡើង ១១.២ ភាគរយ ខណៈអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ មានអ្នកដំណើរកើនឡើង ១៥៨ ភាគរយ រហូតដល់ ១.៦ លាននាក់ និងផ្ទុយទៅវិញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប មានការធ្លាក់ចុះ ១២.៣ ភាគរយ មកនៅត្រឹម ៣.៩ លាននាក់។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានខ្មែរថាម https://www.khmertimeskh.com/50760389/some-airlines-resume-flights-to-and-from-phnom-penh/
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com