banner1
«រមណីយដ្ឋានអង្គរទទួលបានភ្ញៀវទេសចរ ៤០ ម៉ឺននាក់ ក្នុងរយៈពេល ៨ ខែដំបូង»

 4-កញ្ញា-2020

ចុះផ្សាយ៖ ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២០

យោងតាមគ្រឹះស្ថានអង្គរ ដែលជាស្ថាប័នគ្រប់គ្រងដោយរដ្ឋ ទទួលបន្ទុកគ្រប់គ្រងប្រាក់ចំណូលអង្គរ បានឱ្យដឹងថា អង្គរទទួលបានភ្ញៀវទេសចរបរទេសចំនួន ៣៩៣,២៩៣ នាក់ ក្នុងរយៈពេល ៨ ខែដំបូង នៃឆ្នាំនេះ ដោយរកចំណូលបានប្រមាណ ១៨,៣៣២,០១១ ដុល្លារ អាមេរិក។ យ៉ាងណាមិញ ចំនួននេះ បង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងប្រមាណ ៧៤.៦៦ ភាគរយ ខណៈប្រាក់ចំណូលបានធ្លាក់ចុះប្រមាណ ៧៣.៦១ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានេះ កាលពីឆ្នាំមុន។ គួរបញ្ជាក់ផងដែរថា បើគិតតែនៅក្នុងខែសីហា សំបុត្រចូលទស្សនា អង្គរ ត្រូវបានលក់ទៅឱ្យភ្ញៀវទេសចរបរទេសចំនួន ៣,៦៦៣ នាក់ ដែលរកបានប្រាក់ចំណូលប្រមាណ ១៦១,០២១ ដុល្លារអាមេរិក។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានខ្មែរថាម https://www.khmertimeskh.com/50759735/angkor-resort-received-400000-tourists-in-first-eight-months/


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 146
ឯកសារពិគ្រោះ : 610
ឯកសារច្បាប់ : 173
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា