banner1
«កិច្ចចរចាពាណិជ្ជកម្មសេរីកូរ៉េ បន្តទៅមុខ»

 4-កញ្ញា-2020

ចុះផ្សាយ៖ ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២០

ថ្ងៃទី ២ នៃកិច្ចចរចាជុំទី ២ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង ត្រូវបានធ្វើឡើង តាមរយៈសន្និសីទវីដេអូ កាលពីថ្ងៃអង្គារ។ កិច្ចចរចានេះ កើតមានបន្ទាប់ពីកិច្ចចរចាជុំដំបូង ដែលបានធ្វើឡើងតាមប្រព័ន្ធអ៊ីនធើណិត ពីថ្ងៃទី ៣០ ដល់ថ្ងៃទី ៣១ ខែកក្កដា ស្របពេលដែលកម្ពុជាខិតខំធ្វើពិពិធកម្មលើការនាំចេញរបស់ខ្លួន និងបញ្ជ្រាបខ្លួនកាន់តែស៊ីជម្រៅ ទៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី ៤ នៅអាស៊ី មួយនេះ។

លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កិច្ចចរចាជុំទី ២ នេះ មានរយៈពេល ៤ ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចន្លោះពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍។ លោកបានបន្ត ទៀតថា កិច្ចចរចានឹងផ្តោតសំខាន់លើវិសាលភាពទំនិញ ដែលអាចទទួលបានការអនុគ្រោះ ពន្ធ និងអត្ថបទនៃកិច្ចព្រមព្រៀង ដែលមាន ៦ ជំពូកសំខាន់ៗ គឺ៖ (១) ពាណិជ្ជកម្មទំនិញ, (២) ឧបាស្រ័យពាណិជ្ជកម្ម, (៣) វិធានដើមកំណើតទំនិញ, (៤) នីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម, (៥) កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, និង (៦) ក្របខ័ណ្ឌបទប្បញ្ញត្តិ។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានភ្នំពេញប៉ុស្តិ៍ https://www.phnompenhpost.com/business/korea-free-trade-talks-go


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា