banner1
«កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ទទួលបានលទ្ធផលជាផ្លែផ្កា»

 4-កញ្ញា-2020

ចុះផ្សាយ៖ ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ានលើកទី ៥២ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត ដែលធ្វើឡើងតាមរយៈសន្និសីទវីដេអូ មានលទ្ធផលជាផ្លែផ្កា។ សេចក្តីថ្លែងការណ៍នេះ ក៏បានបញ្ជាក់ដែរថា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) បានអនុម័តផែនការសកម្មភាពសម្រាប់ CLMV ឆ្នាំ ២០២១-២០២២។ ក្នុងន័យនេះ ផែនការសម្រាប់ CLMV ផ្តោតលើវិស័យសំខាន់ៗ ដូចជា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ, ការអនុវត្តលើការប្តេជ្ញាចិត្តក្នុងតំបន់សម្រាប់ ការអភិវឌ្ឍក្របខ័ណ្ឌ CLMV, ធនធានមនុស្ស, និងផែនការស្តារឡើងវិញ ក្រោយវិបត្តិជំងឺ កូវីដ-១៩។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីទាំងអស់ បានពិភាក្សាពីស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ និង ពិភពលោក ជាពិសេសផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើសេដ្ឋកិច្ច។ កិច្ចប្រជុំ ក៏បានផ្តោត លើការចូលទៅក្នុងទីផ្សារ, ការលុបបំបាត់របាំងពាណិជ្ជកម្ម, ការរក្សាការតភ្ជាប់ខ្សែសង្វាក់ ផ្គត់ផ្គត់, និងការប្រើប្រាស់បច្ចេកវិទ្យា។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានខ្មែរថាម https://www.khmertimeskh.com/50758875/asean-economic-ministersmeeting-fruitful/


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា