banner1
«ការព្រមានពីទីក្រុងខ្មោច ប្រសិនបើបុគ្គលិកមិនត្រឡប់ទៅការិយាល័យវិញ»

 31-សីហា-2020

ចុះផ្សាយ៖ ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២០

ទីក្រុងនៅចក្រភពអង់គ្លេស អាចក្លាយជា «ទីក្រុងខ្មោច» ប្រសិនបើនាយករដ្ឋមន្ត្រី មិន ធ្វើអ្វីបន្ថែមទៀត ដើម្បីលើកទឹកចិត្តឱ្យកម្មករនិយោជិត ត្រឡប់ចូលទៅធ្វើការនៅការិយាល័យ វិញ។ លោកស្រី Dame Carolyn Fairbairn ពាណិជ្ជករអង់គ្លេស និងជាអគ្គនាយកសហព័ន្ធឧស្សាហកម្មអង់គ្លេស បានមានប្រសាសន៍ថា ការអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះ បានជួយរក្សាស្ថិរភាពក្រុមហ៊ុន ក្នុងកំឡុងពេលមានជំងឺរាតត្បាត ប៉ុន្តែនៅពេលការិយាល័យបិទ នោះអាជីវកម្មក្នុងស្រុករាប់ពាន់ ដែលពឹងផ្អែកលើពាណិជ្ជកម្មឆ្លងកាត់ (passing trade) កំពុងរងផលប៉ះពាល់។

នៅក្នុងខែកក្កដា រដ្ឋាភិបាលបានលុបចោលដំបូន្មានជាផ្លូវការ ដែលថាប្រជាជនគួរតែធ្វើការពីផ្ទះ ប្រសិនបើអាច។ ក្នុងនោះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានប្រាប់ទៅប្រជាជនឱ្យ «ចាប់ផ្តើមត្រឡប់ទៅធ្វើការពីពេលនេះតទៅ ប្រសិនបើអាច»។ ទោះជាយ៉ាងណា និយោជកកាន់តែច្រើន បានលើកឡើងថា ការធ្វើការពីផ្ទះ ដែលដំបូងឡើយ ជាវិធានការបណ្តោះអាសន្ន អាចក្លាយជាស្ថានភាពអចិន្ត្រៃយ៍។ ជាក់ស្តែង ក្រុមហ៊ុនច្បាប់ Linklaters បានបញ្ជាក់នៅក្នុងសប្តាហ៍នេះថា បុគ្គលិកទាំងអស់របស់ខ្លួនចំនួន ៥,៣០០ នាក់ អាចចំណាយពេលរហូតដល់ ៥០ ភាគរយ ធ្វើការពីផ្ទះចាប់ពីពេលនេះទៅ។ ក្នុងន័យនេះ ក្រុមអ្នកជំនាញ បានកត់សម្គាល់ថា ការណ៍នេះអាចអនុញ្ញាតឱ្យក្រុមហ៊ុន កាត់បន្ថយថ្លៃជួល និងថ្លៃទឹកភ្លើង ខណៈផ្តល់តុល្យភាពជីវិតការងារប្រសើរជាងមុនដល់និយោជិត។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានBBC https://www.bbc.com/news/business-53925917


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 138
ឯកសារពិគ្រោះ : 495
ឯកសារច្បាប់ : 168
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា