banner1
«ទេសចរណ៍ក្នុងស្រុក ទទួលបានការចាក់បញ្ចូលសាច់ប្រាក់ ១០០ លានដុល្លារអាមេរិក»

 31-សីហា-2020

ចុះផ្សាយ៖ ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២០

ទេសចរណ៍ក្នុងស្រុក ក្នុងកំឡុងពេលឈប់សម្រាករយៈពេល ៥ ថ្ងៃ នៃការសងពេលសម្រាកបុណ្យចូលឆ្នាំខ្មែរ នាពេលថ្មីៗនេះ បានចាក់បញ្ចូលសាច់ប្រាក់ប្រមាណ ១០០ លានដុល្លារអាមេរិក ទៅក្នុងវិស័យទេសចរណ៍។ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរប្រមាណ ១,៤៥៩,៣៨៦ នាក់ ដោយក្នុងនោះមានភ្ញៀវជាតិចំនួន ១,៤៤៥,២៣៨ នាក់ និងភ្ញៀវអន្តរជាតិចំនួន ១៤,១៤៨ នាក់ បានធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល ៥ ថ្ងៃឈប់សម្រាកនេះ។ គួរបញ្ជាក់ថា ខេត្តសៀមរាប បាន ទាក់ទាញភ្ញៀវទេសចរច្រើនជាងគេបំផុត ពោលគឺចំនួន ២១៤,០៤៧ នាក់។ ខេត្តកំពត (១៨០,៧៥៤ នាក់), ខេត្តកែប (១៤៦,៣៨៣ នាក់), ខេត្តបាត់ដំបង (១៣៣,៣៤៩ នាក់), និងខេត្តព្រះសីហនុ (១១៦,៣៤៦ នាក់) ក៏មានចំនួនភ្ញៀវទេសចរទៅកម្សាន្ត គួរឱ្យកត់សម្គាល់ផងដែរ។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច ប្រភពព័តមាន៖ គេហទំព័រសារព័ត៌មានខ្មែរថាម https://www.khmertimeskh.com/50757435/domestic-tourism-gets-100-million-cash-injection-and-a-life-line/


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា