banner1
«ធនាគារកណ្តាលកូរ៉េខាងត្បូង រក្សាអត្រាការប្រាក់ទាបបំផុត ០.៥ ភាគរយ ដូចការរំពឹងទុក»

 27-សីហា-2020

ចុះផ្សាយ៖ ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២០

ធនាគារកណ្តាលរបស់ប្រទេសកូរ៉េខាងត្បូង បានរក្សាអត្រាការប្រាក់គោល ដើម្បីទប់ទល់នឹងការឡើងថ្លៃផ្ទះ បើទោះជាការផ្ទុះឡើងជាថ្មីនៃវីរុសកូវីដ-១៩ បានបង្កឱ្យមាន ហានិភ័យដល់ប្រទេសសេដ្ឋកិច្ចធំទីបួននៅអាស៊ី មួយនេះក៏ដោយ។ ក្នុងនោះ ក្រុមប្រឹក្សាគោលនយោបាយរូបិយវត្ថុរបស់ធនាគារកូរ៉េ បានរក្សាអត្រាការប្រាក់គោល នៅកម្រិតទាបបំផុត ០.៥០ ភាគរយ។ គួរកត់សម្គាល់ថា ធនាគារកណ្តាល កំពុងដើរលើខ្សែពួរមួយដ៏តឹង ខណៈព្យាយាមរក្សាតុល្យភាព នៃតម្រូវការជំរុញសេដ្ឋកិច្ចដែលរងការវាយប្រហារដោយវីរុស កូវីដ-១៩ បន្ថែម ជាមួយនឹងហានិភ័យនៃការកាត់បន្ថយអត្រាការប្រាក់ ដែលអាចជំរុញឱ្យការខ្ចីប្រាក់កាន់តែថោកជាងមុន និងធ្វើឱ្យការទិញផ្ទះកាន់តែពិបាកទៅ។ ដកស្រង់ដោយ៖ ការិ.ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានរ៉យទ័រ https://www.reuters.com/article/southkorea-economy-rates/s-korea-c-bank-keeps-interest-rates-at-record-low-of-0-5-as-expected-idUSL4N2FS1HW


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា