banner1
«សហរដ្ឋអាមេរិក និងចិនបើកកិច្ចពិភាក្សាពាណិជ្ជកម្ម បន្ទាប់ពីការពន្យាពេល»

 27-សីហា-2020

ចុះផ្សាយ៖ ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០

អាមេរិក និងចិន បានធ្វើកិច្ចចរចាជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្ម «ដំណាក់កាលទីមួយ» បន្ទាប់ពីកិច្ចពិភាក្សានេះ ត្រូវបានពន្យាពេល កាលពីដើមខែនេះ។ អ្នកតំណាងពាណិជ្ជកម្មអាមេរិក បានលើកឡើងថា ភាគីទាំងសងខាងបានឃើញពីការរីកចម្រើន និងប្តេជ្ញាចំពោះកិច្ចព្រមព្រៀងនេះ។ ទន្ទឹមនឹងនេះ សេចក្តីថ្លែងការណ៍របស់អ្នកតំណាងពាណិជ្ជកម្មអាមេរិក ក៏បានបញ្ជាក់ដែរថា ភាគីទាំងពីរបានពិភាក្សាពីកម្មសិទ្ធិបញ្ញា និងបញ្ហា ផ្សេងទៀត ដែលបង្ហាញពីចំណុចពាក់ព័ន្ធគ្នា ក្នុងការចរចាលើកិច្ចព្រមព្រៀងនៅដំណាក់កាល ទីពីរ។ គួរបញ្ជាក់ថា ការចរចានេះ ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែសីហា ប៉ុន្តែត្រូវបានពន្យាពេលដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ។ នៅក្នុងសុន្ទរកថានៃយុទ្ធនាការឃោសនាបោះឆ្នោត កាលពីដើមខែនេះ លោក ត្រាំ បានមានប្រសាសន៍ថា «ខ្ញុំមិនចង់និយាយជាមួយចិនឥឡូវនេះទេ»។ មិនមានហេតុផលផ្លូវការណាមួយ បញ្ជាក់ពី ការពន្យាពេលឡើយ បើទោះជាមានសេចក្តីរាយការណ៍ថា ដើម្បីផ្តល់ពេលវេលាបន្ថែមដល់ទីក្រុងប៉េកាំងក្នុងការត្រៀមខ្លួនសម្រាប់ការចរចា និងធ្វើការទិញធញ្ញជាតិ និងទំនិញផ្សេងទៀតបន្ថែម ពីអាមេរិកក៏ដោយ។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មាន BBC https://www.bbc.com/news/business-53900054


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា