ចុះផ្សាយ៖ ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២០
ក្រុមការងារទេសចរណ៍កម្ពុជា ដឹកនាំដោយលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិនៅក្រសួងទេសចរណ៍ និងមន្ត្រីមកពីក្រសួងមហាផ្ទៃ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបសមភាគីថៃ តាមរយៈ សន្និសីទវីដេអូ កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សារកដំណោះស្រាយ និងចាត់វិធានការបន្ទាន់ក្នុងការស្តារឧស្សាហកម្មទេសចរណ៍របស់ប្រទេសទាំងពីរ។ ក្នុងន័យនេះ ភាគីទាំងពីរ បានចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗក្នុងការការពារការរីករាលដាលជំងឺកូវីដ-១៩ និងផលប៉ះពាល់លើវិស័យទេសចរណ៍របស់កម្ពុជា និងថៃ ក៏ដូចជាយុទ្ធសាស្ត្រ សកម្មភាពជួយសង្គ្រោះ និងផែនការអនាគត ដែលត្រូវបានបែងចែកជា «ដំណាក់កាលកាត់បន្ថយ», «ការងើប ឡើងវិញក្នុងដំណាក់កាលដំបូង», និង «ផែនការស្តារឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩»។ ជាមួយគ្នានេះ លោក រដ្ឋសក្តិ មានប្រសាសន៍ថា ក្រុមការងារទេសចរណ៍របស់ប្រទេសទាំងពីរ នឹងសហការជាមួយអ្នកជំនាញ និងក្រសួងសុខាភិបាល ដើម្បីរៀបចំគោលការណ៍ណែនាំ ក្នុងការកំណត់តំបន់ទេសចរណ៍សុវត្ថិភាព ដែលហៅថា «ពពុះទេសចរណ៍បៃតង (green travel bubbles)»។ លោកបន្តថា «នៅពេលដែលពពុះទេសចរណ៍បៃតងនេះ ត្រូវបានបង្កើតឡើង ប្រទេសទាំងពីរនឹងទទួលភ្ញៀវទេសចរមកពីតំបន់ដែលមានសុវត្ថិភាព ឬហានិភ័យនៃជំងឺកូវីដ-១៩ ទាប នៅក្នុងប្រទេសទាំងពីរ។ ប្រសិនបើផែនការនេះ ទទួលបានជោគជ័យ នោះនឹងបង្កើតជំនឿទុកចិត្ត និងជួយវិស័យទេសចរណ៍ឱ្យងើបឡើងវិញ ក៏ដូចជាជួយដល់អាជីវកម្មក្នុងវិស័យនេះ កាត់បន្ថយនិកម្មភាព និងជំរុញកំណើនសេដ្ឋកិច្ច»។ ដកស្រង់ដោយ៖ ការិ.ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានខ្មែរថាម https://www.khmertimeskh.com/50756873/measures-to-restore-regional-tourism/
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com