banner1
«ចំនួនភ្ញៀវទេសចរធ្លាក់ចុះ ៧១% ចន្លោះខែមករា-កក្កដា ចំពេលមានការផ្ទុះឡើងនៃជំងឺ»

 25-សីហា-2020

ចុះផ្សាយ៖ ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០

ប្រទេសថៃ៖ ការចូលមកទស្សនា និងការចំណាយរបស់ភ្ញៀវទេសចរ មានការធ្លាក់ចុះប្រហែល ៧០ ភាគរយ ក្នុងរយៈពេល ៧ ខែដំបូងនេះ។ ក្នុងចន្លោះពេលនេះ ភ្ញៀវទេសចរបរទេស មានចំនួន ៦.៦៩ លាននាក់ គឺធ្លាក់ចុះ ៧១ ភាគរយ ហើយការចំណាយក៏ធ្លាក់ចុះ ៧០.៤ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន មកនៅត្រឹម ៣៣២ ប៊ីលានបាត។

គួរបញ្ជាក់ថា ប្រទេសថៃ មានចំនួនភ្ញៀវទេសចរបរទេស ៣៩.៨ លាននាក់ កាលពីឆ្នាំ មុន និងបានកត់សម្គាល់ថាមិនមានភ្ញៀវទេសចរបរទេសទាល់តែសោះ ចាប់តាំងពីខែមេសា នៅពេលដែលប្រទេសនេះ បានដាក់បម្រាមលើការធ្វើដំណើរ។ បើគិតតែនៅក្នុងខែកក្កដា ឆ្នាំ ២០១៩  ចំនួនភ្ញៀវទេសចរ មានប្រមាណ ៣.៣៣ លាននាក់ ដែលបានចំណាយថវិកាប្រមាណ ១៦៧ ប៊ីលានបាត។ ដកស្រង់ដោយ៖ ការិ.ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានបាងកកប៉ុស្តិ៍ https://www.bangkokpost.com/business/1974119/tourist-arrivals-tumble-71-year-on-year-in-jan-july-amid-outbreak


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 143
ឯកសារពិគ្រោះ : 569
ឯកសារច្បាប់ : 173
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា