ចុះផ្សាយ៖ ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២០
ក្នុងរយៈពេល ៧ ខែដំបូងនេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធចំនួនប្រមាណ ១.៨៧៧៨៩ ប៊ីលានដុល្លារអាមេរិក គឺកើនឡើង ១៦៥.៤៦ លានដុល្លារអាមេរិក ឬ ៩.៦០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានេះ កាលពីឆ្នាំមុន។ ការប្រមូលពន្ធនេះ ត្រូវបានគាំទ្រដោយការកើនឡើងនៃចំណូលពន្ធលើតម្លៃបន្ថែម ប្រមាណ ៣.១៧ ភាគរយ និងពន្ធលើប្រាក់ចំណូល ២២.៧១ ភាគរយ ក្នុងកំឡុងពេលនេះ ហើយបានឈានដល់ប្រមាណ ៦៥.៨៩ ភាគរយ នៃគោលដៅឆ្នាំ ២០២០។
ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ថា នាយកដ្ឋានកំពុងអនុវត្តយ៉ាងតឹងរ៉ឹង និងមានប្រសិទ្ធភាពនូវគោលនយោបាយកែទម្រង់ ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងដាក់វិធានការចាំបាច់ ដើម្បីសម្រេចគោលដៅប្រមូលចំណូលពន្ធនៅឆ្នាំនេះ ចំនួន ២.៨៨៥៨៣ ប៊ីលានដុល្លារអាមេរិក។ ក្នុងន័យនេះ ឯកឧត្តមបានលើកឡើងថា ជំហានដែលត្រូវបានអនុវត្តដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រមូលពន្ធ រួមមាន៖ ការពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការចុះបញ្ជីអាជីវកម្មតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា, ការចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាពព័ត៌មានអាជីវកម្ម, និងការបង្កើនប្រសិទ្ធភាពនៃការរៀបចំសម្រួលពន្ធរបស់រាជរដ្ឋាភិបាល នៅក្នុងវិស័យដែលរងផលប៉ះពាល់ ដោយជំងឺកូវីដ-១៩។ ដកស្រង់ដោយ៖ ការិ.ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានភ្នំពេញប៉ុស្តិ៍ https://www.phnompenhpost.com/business/tax-collection-revenue-increases-10-2020
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com