ចុះផ្សាយ៖ ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២០
នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានលើកឡើងថា សេដ្ឋកិច្ចរបស់ប្រទេសចិន អាចនឹងមានការកើនឡើង នៅក្នុងឆ្នាំនេះ ទោះបីជាជំងឺកូវីដ-១៩ ផ្តល់ផលប៉ះពាល់យ៉ាងណាក៏ដោយ។ គួរបញ្ជាក់ថា សេដ្ឋកិច្ចចិន បានកើនឡើងប្រមាណ ៣.២ ភាគរយ នៅក្នុងត្រីមាសទី ២ ដោយងើបឡើងវិញពីការធ្លាក់ចុះយ៉ាងខ្លាំង ខណៈពេលដែលវិធានការទប់ស្កាត់ ការឆ្លងរាលដាលជំងឺនេះ ត្រូវបានបញ្ចប់ ហើយអ្នកបង្កើតគោលនយោបាយ បានបង្កើនសកម្មភាពទប់ទល់នឹងវិបត្តិ។ ជាមួយគ្នានេះ លោក Li ក៏បញ្ជាក់ផងដែរថា រដ្ឋាភិបាលរំពឹងទុក ថា ការងារនៅក្នុងទីក្រុង ប្រមាណជាង ៩ លានទៀត នឹងត្រូវបង្កើតឡើង នៅក្នុងឆ្នាំនេះ។ ដកស្រង់ដោយ៖ ការិ.ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច ប្រភពព័ត៌មាន៖ គេហទំព័រ Business Standard https://www.business-standard.com/article/international/chinese-premier-says-economy-could-grow-this-year-despite-covid-19-120082300553_1.html
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com