ចុះផ្សាយ៖ ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២០
សេចក្តីសម្រេចរបស់សហភាពអឺរ៉ុប ស្តីពី ការដកកូតានាំចេញរបស់កម្ពុជាមួយផ្នែក ទៅទីផ្សារអឺរ៉ុបដោយគ្មានការបង់ពន្ធ ចូលជាធរមាន នៅថ្ងៃទី ១២ ខែសីហា។ គួរបញ្ជាក់ថា ការអនុគ្រោះពន្ធដែលកម្ពុជាទទួលបាន ក្រោម «គ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ (EBA)» គឺជាការរៀបចំពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន ៤៨ ប្រទេស នៅក្នុងពិភពលោក ដោយក្នុងនោះ ប្រទេសចំនួន ៤ នៅក្នុងអាស៊ាន ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ ការអនុគ្រោះពន្ធនេះ ត្រូវបានដកចេញជា បណ្តោះអាសន្ន បន្ទាប់ពីសហភាពអឺរ៉ុបបានសន្និដ្ឋានថា កម្ពុជាមិនបានប្រកាន់ខ្ជាប់តម្រូវការ EBA ដោយសារតែ «ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធ នៃគោលការណ៍សិទ្ធិមនុស្ស ដែលមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិ ស្តីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ»។ សហភាពអឺរ៉ុបអនុវត្តវិធានការនេះ ខណៈនៅតែបើកចំហ ដើម្បីចូលរួមជាមួយកម្ពុជា លើកំណែទម្រង់ចាំបាច់។ ជាការពិតណាស់ ការដកពន្ធអនុគ្រោះ EBA ប៉ះពាល់ដល់ផលិតផល សម្លៀកបំពាក់ និងស្បែកជើងមួយចំនួន, ផលិតផលធ្វើដំណើរគ្រប់ប្រភេទ, និងស្ករ ក្នុងចំនួន ទឹកប្រាក់ ១.០៨ ប៊ីលានដុល្លារអាមេរិក ដែលស្មើប្រមាណ ២០ ភាគរយ នៃការនាំចេញប្រចាំឆ្នាំរបស់កម្ពុជា ទៅកាន់សហភាពអឺរ៉ុប។ កម្ពុជានៅតែអាចនាំចេញផលិតផលទាំងនោះ ទៅសហភាពអឺរ៉ុប ប៉ុន្តែនឹងត្រូវបង់ពន្ធទូទៅ ដូចដែលអនុវត្តចំពោះសមាជិកផ្សេងទៀតនៃអង្គការពាណិជ្ជកម្មពិភពលោក។ ដកស្រង់ដោយ៖ ការិ.ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ចប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានខ្មែរថាម https://www.khmertimeskh.com/50756228/20-of-eba-withdrawal-effect/
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com