កាលពីថ្ងៃពុធ ម្សិលម៉ិញ សហភាពអឺរ៉ុបបានប្រកាសពីការសម្រេចចិត្តជាផ្លូវការរបស់ខ្លួនក្នុងការដកផ្នែកមួយចំនួននៃប្រព័ន្ធអនុគ្រោះពន្ធដែលផ្ដល់ឲ្យប្រទេសកម្ពុជាសម្រាប់ ២៧ប្រទេស។ ទោះបីជាស្ថិតក្នងស្ថានភាពបែបនេះក៏ដោយ សហភាពអឺរ៉ុបក៏នៅសន្យាបន្តការចូលរួមរបស់ខ្លួនបន្ថែមទៀតជាមួយប្រទេសកម្ពុជាចំពោះកំណែទម្រង់ចាំបាច់នានាដើម្បីស្តារលទ្ធភាពប្រព័ន្ធអនុគ្រោះពន្ធនេះឡើងវិញ។ ប៉ុន្តែសហភាពអឺរ៉ុប នឹងនៅតែបន្តតាមដានស្ថានការណ៍នៅក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធនឹងសេរីភាពនៃការបញ្ចេញមតិ សិទ្ធិប្រជាពលរដ្ឋនិងនយោបាយ ព្រមទាំងវិវាទដីធ្លី និងសិទ្ធិការងារក្នុងបរិបទនៃការធ្វើកំណែទម្រង់នានា។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មាន KhmerTimes https://www.khmertimeskh.com/50754810/%E1%9E%9F%E1%9E%90%E1%9E%93%E1%9E%97%E1%9E%96%E1%9E%93%E1%9E%94%E1%9E%9A%E1%9E%96%E1%9E%93%E1%9E%92%E1%9E%A2/
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com