banner1
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឲ្យដោះស្រាយសំណុំរឿងកកស្ទះដែលមានជនសង្ស័យកំពុងជាប់ឃុំ

 11-សីហា-2020

កាលបរិច្ឆេទ៖ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០

កាលពីថ្ងៃទី ១០ ខែសីហា ម្សិលមិញនេះ សម្តេចក្រឡាហោមរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បានសម្តែងពីក្តីបារម្មណ៍ចំពោះ ភាពកកណែនក្នុងពន្ធនាគារ និងបានសំណូមពរដល់ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងយុត្តិធម៌ឱ្យជួយដោះស្រាយបញ្ហានេះ ដោយការដោះស្រាយ​បញ្ចប់​សំណុំរឿង​ដែល​មាន​ជនសង្ស័យ​នៅ​ក្នុង​ឃុំ​ស្រាប់ ជាជាងការដោះស្រាយ​សំណុំ​រឿង​ ដែល​មនុស្ស​នៅ​ក្រៅ​ឃុំ។

ជាការឆ្លើយតប ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌បានថ្លែងថា​៖ ក្រសួងយុត្តិធម៌កំពុងតែខិតខំអនុវត្តយុទ្ធនាការដោះស្រាយនេះ ​គឺ​ការដោះស្រាយទាំង​សំណុំរឿងមានខ្លួន និងអត់មានខ្លួន​ដែល​មានការកកស្ទះ​ហ្នឹងឱ្យមាន​ការថយចុះ ហើយ​តែ​កាលណា​សំណុំ​រឿង​កកស្ទះ​មានការ​ថយចុះ ជាពិសេសការដោះស្រាយសំណុំរឿងដែលមានខ្លួននោះ ប្រាកដជាអាច​ជួយ​ដោះស្រាយ​នូវ​ភាពចង្អៀតណែន​ក្នុងពន្ធនាគារហ្នឹងមួយ​ផ្នែកហើយ​​។ យុទ្ធនាការនេះ គឺពិតជាស្របទៅនឹងអនុសាសន៍របស់សម្តេចក្រឡាហោម​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានលើកឡើងនាពេលនេះ ហើយ​យើង​នឹង​ខិតខំលើកិច្ចការនេះ​បន្ថែម​ទៀត​។ រៀបរៀងដោយ៖ ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ចប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានភ្នំពេញប៉ុស្តិ៍  https://www.postkhmer.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7/%E1%9E%9B%E1%9F%84%E1%9E%80-%E1%9E%9F-%E1%9E%81%E1%9F%81%E1%9E%84-%E1%9E%8E%E1%9F%82%E1%9E%93%E1%9E%B6%E1%9F%86%E1%9E%B2%E1%9F%92%E1%9E%99%E1%9E%8A%E1%9F%84%E1%9F%87%E1%9E%9F%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%99%E1%9E%9F%E1%9F%86%E1%9E%8E%E1%9E%BB%E1%9F%86%E1%9E%9A%E1%9E%BF%E1%9E%84%E1%9E%80%E1%9E%80%E1%9E%9F%E1%9F%92%E1%9E%91%E1%9F%87%E1%9E%8A%E1%9F%82%E1%9E%9B%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%87%E1%9E%93%E1%9E%9F%E1%9E%84%E1%9F%92%E1%9E%9F%E1%9F%90%E1%9E%99%E1%9E%80%E1%9F%86%E1%9E%96%E1%9E%BB%E1%9E%84%E1%9E%87%E1%9E%B6%E1%9E%94%E1%9F%8B%E1%9E%83%E1%9E%BB%E1%9F%86


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា