banner1
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចង់បញ្ចប់ការធ្វេសប្រហែសក្នុងការប្រឆាំងការជួញដូរមនុស្សដែលបណ្តាលឲ្យអ្នកជួញដូរមនុស្សរត់គេចខ្លួនបាន

 11-សីហា-2020

កាលបរិច្ឆេទ៖ ០៩ សីហា ២០២០ 

ជាការឆ្លើយតបនឹងរបាយការណ៍របស់សហរដ្ឋអាមេរិក ដែលបានដាក់កម្ពុជាក្នុងចំណាប់ថ្នាក់លេខ ២ ក្នុងរបាយការណ៍ជួញដូរមនុស្ស ដែលមានការរិះគន់ជាច្រើនពីចំណាត់ការរបស់កម្ពុជាក្នុងបញ្ហានេះ, រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៨ ខែ សីហា បានចេញសេចក្តីថ្លែងការណ៍ ក្នុងនាមជាប្រធាន​     គណៈ​កម្មា​ធិការ​ជាតិ​​ប្រឆាំងការជួញដូរមនុស្ស (NCCT) ​បានជំរុញឱ្យភាគីពាក់ព័ន្ធ និងមន្ត្រីទាំងអស់ខិតខំបន្ថែមទៀត ដើម្បីកាត់បន្ថយ​ការជួញ​ដូរមនុស្ស ជាពិសេសមេខ្យល់ដែលជួយសម្រួលដល់វិស័យនេះ។ បន្ថែមពីនេះលោកក៏បានមានប្រសាសន៍ថា “យើងមិនពឹងផ្អែកទាំងស្រុងលើការវាយតម្លៃ​របស់​សហរដ្ឋ​អាមេរិក​នោះទេ ប៉ុន្តែយើងក៏ទទួលស្គាល់ផងដែរថា មានចន្លោះប្រហោង​ជាច្រើន​ដែលចាំបាច់​ត្រូវពិនិត្យមើល និងដកចេញដើម្បីជាប្រយោជន៍ដល់រដ្ឋាភិបាល និង​ប្រជាជន​របស់​យើង​ចំពោះ​បញ្ហានេះ”។ រៀបរៀងដោយ៖ ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ចប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មាន KhmerTimes https://www.khmertimeskh.com/50753155/%E1%9E%9F-%E1%9E%81%E1%9E%84-%E1%9E%85%E1%9E%84%E1%9E%94%E1%9E%89%E1%9E%85%E1%9E%94%E1%9E%80%E1%9E%9A%E1%9E%92%E1%9E%9C%E1%9E%9F%E1%9E%94/


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា