banner1
នគរបាលបង្ក្រាបបានគ្រឿងញៀន និងសារធាតុគីមីផ្សំជាង ៣ ពាន់គីឡូក្រាម

 10-សីហា-2020

នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន និងស្ថាប័នពាក់ព័ន្ធ បានសហការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន ១​ករណី​ កាលពី​ខែ​កក្កដា​​ ដែល​មាន​បណ្ដាញ​ចាត់តាំង​នៅក្នុង​ខណ្ឌ​កំបូល ជ្រោយចង្វារ និង​ដង្កោ ​ដោយ​រឹបអូស​បាន​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ និង​សារធាតុ​គីមី​ផ្សំ​ជាង​ ៣ ​តោន និង​ឃាត់ខ្លួន​បុរស​ជនជាតិចិន​ម្នាក់ និង​ជនបរទេស​ម្នាក់​ទៀតគ្មានអត្តសញ្ញាណ។ ជនសង្ស័យ​ទាំង​ ២ ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់ និង​បញ្ជូន​ទៅ​ពន្ធនាគារ​ឃុំខ្លួន​បណ្តោះអាសន្ន ​កាលពី​សប្តាហ៍​មុន​។ ក្នុងប្រតិបត្តិការបន្តបន្ទាប់រហូតដល់ម្សិលមិញ សមត្ថកិច្ច​ដកហូត​បាន​សារធាតុ​គីមី​ចំនួន ១១​មុខ សរុប​ទាំង​មុន​ និង​ក្រោយ​មាន​ទម្ងន់ ៣,១៤៦.១៩ ​គីឡូក្រាម និង​បន្ត​ចុះ​ឆែកឆេរ​ទីតាំង​រក្សាទុក​ម៉ាស៊ីន​សម្រាប់​ផលិត​ជា​ថ្នាំញៀន​គ្រាប់​មួយកន្លែង​ទៀត​ស្ថិត​ក្នុង​ខណ្ឌដង្កោ ដោយ​រឹបអូស​បាន​ម៉ាស៊ីន​អុក​គ្រាប់​ថ្នាំញៀន​ចំនួន ២ ​គ្រឿង និង​ពុម្ព​គ្រាប់​ថ្នាំញៀន​ចំនួន១៤ ​​ដែល​ក្រុម​ជនសង្ស័យ​ប្រើប្រាស់សម្រាប់ផលិត​គ្រឿងញៀន និងមានបំណងនាំចេញ​ទៅ​កោះ​តៃវ៉ាន់​។ រៀបរៀងដោយ៖ ការិ.ស្រាវជ្រាវកិច្ចការអភិបាលកិច្ចប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានភ្នំពេញប៉ុស្តិ៍ https://www.postkhmer.com


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា